Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ការចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិ នៅតែមានតម្រូវការខ្ពស់លើទីផ្សារ ទោះអំឡុងវិបត្តិជំងឺកូវីដ១៩

ដោយ Pothe Thun
02/07/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ការចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិ នៅតែមានតម្រូវការខ្ពស់លើទីផ្សារ ទោះអំឡុងវិបត្តិជំងឺកូវីដ១៩
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិ ឬគេនិយមហៅថា មាន់ស្រែ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ ទោះបីវិបត្តិជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក្ដី។ ជាក់ស្ដែង បុរសម្នាក់ រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប បង្ហាញថា គាត់អាចរកចំណូលបានប្រហែល៧០០ដុល្លារក្នុងមួយខែ ពីការលក់សាច់មាន់នេះ។

លោក ចៅ មាន អ្នកចិញ្ចឹមមាន់តាមលក្ខណៈធម្មជាតិ បន្ថែមថា បច្ចុប្បន្នលោកមាន មាន់ពូជប្រមាណជាង៥០០ក្បាលសម្រាប់ផលិតកូនលក់ ដោយក្នុងមួយខែគិតជាមធ្យម លោកអាចលក់កូនមាន់បានចាប់ពី១៥០០ទៅ១៧០០ក្បាល។

ប៉ុន្តែកាលពីមុនឆ្នាំ២០១៩លោក ក៏បានបញ្ជាក់ផងដែរថា ការចាប់ផ្ដើមចិញ្ជឹមមាន់ របស់លោកទទួលការបរាជ័យ។ ការបរាជ័យនេះ លោកពុំបានចុះចាញ់ទេ ហើយបានខិតខំ សិក្សាស្រាវជ្រាវ ជាលទ្ធផលរយៈពេល២ឆ្នាំកន្លងមកនេះ ការចិញ្ចឹមមាន់របស់លោកទទួលបានជោគជ័យ ជាមួយនោះ លោកបានចងក្រង ក្រុមអ្នកចិញ្ចឹមមាន់ស្រែ ដែលមានសមាជិកប្រមាណ៣០នាក់។ ក្នុងនាមជាមេក្រុម លោក ចៅ មាន បានធានាការផ្គត់ផ្គង់កូនមាន់ និងទិញសាច់មាន់ពីកូនក្រុមជាអ្នកចិញ្ចឹម ផ្គត់ផ្គង់ដល់ម្ចាស់រមណីយដ្ឋាននានាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយៈយន្តការចងក្រងជាក្រុមនេះ បានធ្វើឲ្យតម្លៃសាច់មាន់ក្នុងសហគមន៍របស់លោក មានតម្លៃល្អ និងធានាដល់ការចិញ្ចឹម និងការផ្គត់ផ្គង់។

លោកថា ការចិញ្ចឹមមាន់ស្រែជាក្រុមនេះគឺមានការទុកចិត្ដពីអតិថិជនខ្លាំង ព្រោះវាជាផលិតផលដែលកើតចេញពីការបណ្ដុះបណ្ដាលពីអ្នកជំនាញកសិកម្ម។

ទន្ទឹមនោះ លោកក៏បានអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធ សូមជួយរកទីផ្សារបន្ថែមជូនកសិករ ព្រមទាំងអ្នកជំនាញឲ្យបានគ្រប់គ្រាន់ ដើម្បីជួយលើកកម្ពស់ដល់ជីវភាពប្រជាកសិករ ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ការចិញ្ចឹមាន់ចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិមាន់ស្រែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ៤០គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ៤០គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន ៤២គ្រួសារក្នុងសង្កាត់ជ្រាវ បានទទួលប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈសម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការក្តៅ និងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតី

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បង្ហាញថាក្រសួងបានចាត់វិធានការចំពោះមន្ដ្រី ឃុំ-សង្កាត់ មានភាពមិនប្រក្រតីក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ អំឡុងវិបត្តិជំងឺកូវីដ១៩

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បង្ហាញថាក្រសួងបានចាត់វិធានការចំពោះមន្ដ្រី ឃុំ-សង្កាត់ មានភាពមិនប្រក្រតីក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ អំឡុងវិបត្តិជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.