Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បង្ហាញថាក្រសួងបានចាត់វិធានការចំពោះមន្ដ្រី ឃុំ-សង្កាត់ មានភាពមិនប្រក្រតីក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ អំឡុងវិបត្តិជំងឺកូវីដ១៩

ដោយ Pothe Thun
03/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បង្ហាញថាក្រសួងបានចាត់វិធានការចំពោះមន្ដ្រី ឃុំ-សង្កាត់ មានភាពមិនប្រក្រតីក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ អំឡុងវិបត្តិជំងឺកូវីដ១៩
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ក្រសួង បានចាត់វិធានការ លើមន្ដ្រី ឃុំ-សង្កាត់មួយចំនួន ដែលមានភាពមិនប្រក្រតី ក្នុងការចែកបណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដើម្បីធានាតម្លាភាពក្នុងការផ្តល់ការជួយសង្គ្រោះ ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ស្របតាមគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានទទួល ស្គាល់ថា មន្ដ្រីឃុំ-សង្កាត់ មួយចំនួនបានបំពេញការងារ មិនប្រក្រតីក្នុងការ ចែកបណ្ណជូនចំពោះគ្រួសារក្រីក្រ ទន្ទឹមនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានធ្វើការណែនាំពួកគាត់ ជាពិសេសក្រសួងក៏បានធ្វើលិខិតទៅក្រសួងមហាផ្ទៃរួចរាល់ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ចំពោះការអនុវត្តផ្លូវច្បាប់ វាជាសមត្ថកិច្ចរបស់ស្ថាប័នដែលជាខ្សែបណ្ដោយរបស់គាត់ចាប់ការតាមផ្លូវច្បាប់ ដើម្បីតម្លាភាព ប្រសិទ្ធភាព និងក្រុមគោលដៅរបស់យើង ទទួលផលពិតប្រាកដ ដោយអត់មានបង់សេវាក្រៅពីអ្វីដែលរដ្ឋបានទទួលខុសត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតីលើការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ ជាពិសេសការឃុបឃិតគ្នាដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) ព្រមទាំងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីនេះ នៅសាលាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។

អត្ថបទ និង រូបថត ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រមន្ដ្រី ឃុំ-សង្កាត់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចវិបត្តិជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា៖គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្ត នឹងបញ្ចប់នៅចុងឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា៖គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្ត នឹងបញ្ចប់នៅចុងឆ្នាំ២០២០

ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ចុះពិនិត្យសំណង់ព្រះវិហារកំពុងសាងសង់ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ ចុះពិនិត្យសំណង់ព្រះវិហារកំពុងសាងសង់ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ និងអាជ្ញាធរស្រុក នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ក្នុងវត្តចំនួន៩ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ និងអាជ្ញាធរស្រុក នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ក្នុងវត្តចំនួន៩ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.