Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ៤០គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
02/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ៤០គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន៤០គ្រួសារ មកពីឃុំចំនួន០៤ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តសៀមរាប ដឹកនាំដោយដោយ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា ស្ថិតនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ។

តាមការបង្ហាញពី លោក អៀង ពិសិដ្ឋ ប្រធានអនុសាខាស្រុកស្វាយលើ ប្រជាពលរដ្ឋដែលមានវត្តមាននាពេលនេះ គឺជា ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ដែលបាននិងកំពុងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវិដ១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គុជ លីណា លើកឡើថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ទន្ទឹមនោះ ឯកឧត្តម ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវណែនាំដល់សមាជិកគ្រួសាររបស់ខ្លួន កុំឲ្យចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដែលវានឹងបង្កឲ្យមានគ្រោះថ្នាក់បណ្ដាលពីការឆ្លងជំងឺកូវីដ១៩ និងប្រឈមការចាប់ឃាត់ខ្លួនពីអាជ្ញាធរនៃប្រទេសទាំងនោះ។ ជាមួយនោះ ប្រជាពលរដ្ឋក្នុងស្រុក គួរងាកមកធ្វើការដាំដុះ ចិញ្ចឹមសត្វនៅតាមមូលដ្ឋានវិញ ដើម្បីស្ដារជីវភាពអំឡុងវិបត្តិជំងឺកូវីដ១៩នេះ។

អំណោយមនុស្សធម៌ ដែលបានចែកជូននាពេលនោះ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល ។ ដោយឡែក ក្រុមហ៊ុនចំការកៅស៊ូ ខេន ដឹកនាំដោយលោក លាយ រ៉ាយ ជានាយកក្រុមហ៊ុន បាននាំយកនូវជាគ្រឿងឧបភោគបរិភោគ នូវមី១០កេសតូច, ត្រីខ០៥យូរ ទឹកត្រី១៤យូរ ,ទឹកស៊ីអ៊ីវ១៥យូរ និង ថវិកា ១លាន២សែនរៀល ប្រគល់ជូន ដល់អនុសាខាកាកបាទក្រហមស្រុកស្វាយលើ ដើមី្បយកទៅប្រើប្រាស់ជួយដល់ប្រជាពលរងគ្រោះ និង ងាយរងគ្រោះក្នុងស្រុកស្វាយលើផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ប្រជាពលរដ្ឋរងគ្រោះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន ៤២គ្រួសារក្នុងសង្កាត់ជ្រាវ បានទទួលប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈសម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការក្តៅ និងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតី

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បង្ហាញថាក្រសួងបានចាត់វិធានការចំពោះមន្ដ្រី ឃុំ-សង្កាត់ មានភាពមិនប្រក្រតីក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ អំឡុងវិបត្តិជំងឺកូវីដ១៩

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បង្ហាញថាក្រសួងបានចាត់វិធានការចំពោះមន្ដ្រី ឃុំ-សង្កាត់ មានភាពមិនប្រក្រតីក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ អំឡុងវិបត្តិជំងឺកូវីដ១៩

អាជ្ញាធរជាតិអប្សរា៖គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្ត នឹងបញ្ចប់នៅចុងឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា៖គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្ត នឹងបញ្ចប់នៅចុងឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.