Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ពីថ្នាក់ដឹកនាំសាសនាក្នុងខេត្តចំនួន៣ រួមនិងសប្បុរសជន ដើម្បី អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

ដោយ Pothe Thun
02/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ពីថ្នាក់ដឹកនាំសាសនាក្នុងខេត្តចំនួន៣ រួមនិងសប្បុរសជន ដើម្បី អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០នេះនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញទទួលទេយ្យទានពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ ឧត្តមប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងទទួលអំណោយពីថ្នាក់ដឹកនាំឥស្លាមសាសនា ថ្នាក់ដឹកនាំសាសនាគ្រឹស្ទ ព្រមទាំងទទួលថវិកាពីសប្បុរសជនក្នុងខេត្តផងដែរ ដើម្បី អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ។

មានថេរដីកានាឱកាសនោះ ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកាថា ទេយ្យទានទាំងអស់នេះ ទទួលបានមកពីព្រះសង្ឃ និងពុទ្ធបរិស័ទដែលប្រគេនព្រះអង្គ ហើយព្រះអង្គ និងព្រះសង្ឃដែលមានវត្តមាននៅទីនេះ សូមចែករំលែក និងប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះ និងងាយរងគ្រោះនានាក្នុងខេត្ត។ ព្រះមហាវិមលធម្មមានសង្ឃដីកាបន្ថែថា គ្រប់សាសនាទាំងអស់ក្នុងលោក បានអប់រំមនុស្សឱ្យចេះស្រលាញ់គ្នា ចេះជួយគ្នាក្នុងគ្រាក្រលំបាក ទោះតិចក្ដីច្រើនក្ដី ។

ក្នុងឱកាសនេះដែរតំណាងសាសនាឥស្លាម និងសាសនាគ្រឹស្ទ ក៏បានលើកឡើងផងដែរថា អំណោយដែលនឹងប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះគឺបានមកពីបរិស័ទនៃសាសនាទាំង២ ដែលជាទឹកចិត្តក្នុងការរួមចំណែកជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា ថា “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យដ៏សប្បុរសរបស់ព្រះមហាវិមលធម្ម ពិន សែម និងទឹកចិត្តពុទ្ធបរិស័ទ ឥស្លាម ព្រមទាំងគ្រឹស្ទបរិស័ទ និងសប្បុរសជន ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺបញ្ជាក់ពីទឹកព្រះទ័យ និងទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងព្រះកាយវិកា និងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវអំណោយ និងថវិកាទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
អំណោយ ទទួលបាននាពេលនោះរួមមាន៖
– ថវិកា ៥៤,០៩៨,៥០០រៀល(ហាសិបបួនលានប្រាំបួនម៉ឺនប្រាំបីពាន់ប្រាំរយ) និង ១៦,០០០ដុល្លារ(មួយម៉ឺនប្រាំមួយពាន់)
– អង្ករ ២តោន២០០គីឡូក្រាម មី៣៨កេស ទឹកត្រី២៥យួរ ទឹកស៊ីអ៊ីវ៤៧យួរ និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ៕

អត្ថបទ និងរូបភាព៖ ទ្រា ពន្លឺ

Tags: ថ្នាក់ដឹកនាំសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិ នៅតែមានតម្រូវការខ្ពស់លើទីផ្សារ ទោះអំឡុងវិបត្តិជំងឺកូវីដ១៩

ការចិញ្ចឹមាន់តាមលក្ខណៈធម្មជាតិ នៅតែមានតម្រូវការខ្ពស់លើទីផ្សារ ទោះអំឡុងវិបត្តិជំងឺកូវីដ១៩

ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ៤០គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ៤០គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន ៤២គ្រួសារក្នុងសង្កាត់ជ្រាវ បានទទួលប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈសម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការក្តៅ និងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.