Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិអប្សរានិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងព្រលែងសត្វទោចម្កុដមួយគូទៀត

ដោយ Pothe Thun
17/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
អាជ្ញាធរជាតិអប្សរានិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងព្រលែងសត្វទោចម្កុដមួយគូទៀត
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

សត្វទោចម្កុដ១គូ ដែលជាគូចុងក្រោយ នាំយកពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ត្រូវបានយកមកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចម្កុដគូចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិក្នុងតំបន់អង្គរធំនៅឆាប់ៗខាងមុខ ជាមួយគ្នានេះ គម្រោងក៏បានដោះលែងសត្វឆ្មារដាវ(Leopard Cat)ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូដែរ ចូលក្នុងព្រៃធម្មជាតិ ក្រោយពីគម្រោងបានផ្សាំក្នុងទ្រុងអស់រយៈពេលជិត៣ខែមក។
សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេ ហើយគ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែនព្រៃគ្នាទឡើយ។ ការកំណត់ទីតាំងក្រុមសត្វទោចម្កុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហរព្រៃនៅសេសសល់ គឺបំរុងសម្រាប់កូនៗបែកពីមេ-បា។ កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមាន ដោយវាបានបង្កកំណើតកើតកូនបានចំនួន៦ក្បាល សរុបចំនួន១២ក្បាលហើយ ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច ក្បែរប្រាសាទតានៃ និងមួយគូចុងក្រោយនេះគ្រោងនឹងព្រលែងនៅក្បែរខ្លោងទ្វារដីឆ្នាំង។ នៅពេលជាមួយគ្នានោះ ក្រៅពីនោះ កន្លងមកក៏មានការដោះលែងសត្វឈ្លូស៤ក្បាល សត្វស្វាព្រាម១២ក្បាល សត្វសំពោចក្រអូប៥ក្បាល និងសត្វភេខ្លួនរលោង៥ក្បាល ចូលក្នុងព្រៃអភិរក្សក្នុងរមណីយដ្ឋានអង្គរ។លោក ឡូង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទថា៖ការដោះលែងសត្វមិនមែនយកសត្វទៅបោះចោលក្នុងព្រៃទេ តែយើងឱ្យវារៀនរស់ដោយខ្លួនវានិងត្រូវត្រួតពិនិត្យឃ្ឡាំមើលវាជាប្រចាំដោយចាត់ទុកវាដូចជាកូនរបស់យើង ផ្តល់ក្តីស្រឡាញ់ដល់ពួកវាពេញមួយជីវិត។
លោក ឡុងកុសល បានចាត់ទុកគម្រោងនេះថាវាមានសារៈសំខាន់ជួយផ្តល់អត្ថប្រយោជន៍ដល់តំបន់ប្រាសាទវប្បធម៌ប្រវត្តិសាស្រ្តខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញឡើង បន្ថែមពីនេះវាអាចឲ្យប្រទេសផ្សេងទៀតយកតម្រាបតាមក៏ថាបាន ព្រោះមិនទាន់មានប្រទេសណាមួយធ្វើបាននៅឡើយ។ ម្យ៉ាងទៀត ក៍បានជួយលើកកម្ពស់តម្លៃទេសភាពវប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត។ វត្តមានប្រភេទសត្វកម្រនេះ នឹងអាចទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យចូលមើលក្នុងតំបន់ព្រៃនៃរមណីយដ្ឋានអង្គរ ជាក់ជាមិនខានក្រោយពីវិបត្តិជំងឹកូវីដ ១៩រលាយបាត់ទៅ។ជាមួយគ្នានេះដែរ លោក ឡុង កុសល បានស្នើដល់អ្នកអភិរក្ស និងអ្នកស្រាវជ្រាវ សូមបន្តរិះរកប្រភេទសត្វកម្រផ្សេងទៀត មកព្រលែងក្នុងព្រៃអង្គរបន្ថែមទៀតផងដែរនិងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចគ្រប់ផ្នែកនិងប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រនិងការពារសត្វព្រៃក្នុងតំបន់អង្គរឱ្យបានគង់វង្ស ចៀសវាងការបរបាញ់ដែលអាចនឹងឈានទៅផុតពូជប្រភេទសត្វកម្រទាំងនេះ។
ឆ្មាំតាមប្រាសាទម្នាក់(សុំមិនបង្ហាញអត្តសញ្ញាណ)បានថ្លែងចាប់អារម្មណ៍ផងដែរថាតាំងពីយកមកចិញ្ចឹមក្នុងព្រៃនេះមកដល់បច្ចុប្បន្នសត្វទោចទាំងនោះតែងតែស្រែកយំបន្លឺសម្លេងទៅតាមបែបធម្មជាតិនៃសត្វហើយបើតាមអ្នកចិញ្ចឹមសត្វគេវិនិច្ឆ័យថាវាជាសញ្ញាដែលបញ្ជាក់ថាពួកវាមានទម្លាប់ជាមួយទីតាំងព្រៃថ្មីដែលវារស់នៅសព្វថ្ងៃហើយ ទើបបានជាមានការព្រលែងនេះឡើង។
គួររំលឹកនិងកត់សំគាល់ផងដែរបើតាមមន្ត្រីអាជ្ញាធរជាតិអប្សរាថា៖សត្វទោចម្កុដមួយគូដំបូងត្រូវបានព្រលែងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ គូទី២ព្រលែងនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥ និងគូទី៣នៅថ្ងៃទី០១កក្កដា២០២០ ហើយគូចុងក្រោយនេះត្រូវទុកផ្សាំលុះណាតែវាស្គាល់ក្លិនព្រៃសិនទើបបានព្រលែង។សត្វទោចប្រភេទនេះមានមិនដល់មួយម៉ឺនក្បាលទេក្នុងប្រទេសកម្ពុជាហើយសត្វប្រភេទនេះច្រើនរស់នៅភាគខាងលិចនៃទន្លេមេគង្គម្តុំជួរភ្នំក្រវ៉ាញ និងភាគខាងជើងនៃទន្លេសាប ដូចជាតំបន់ព្រះវិហារជាដើម។ ដោយឡែកសត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។

អត្ថបទ និងរូបភាព ៖យូ វង្ស

Tags: សត្វទោចម្កុដ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចក្រភពអង់គ្លេសប្រកាសថា នឹងមិនបន្តព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA លើប្រទេសកម្ពុជាទៀតទេ

ចក្រភពអង់គ្លេសប្រកាសថា នឹងមិនបន្តព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA លើប្រទេសកម្ពុជាទៀតទេ

ក្រសួងបរិស្ថានពិនិត្យស្ថានភាពគ្រប់គ្រង និងរៀបចំទុកដាក់សំរាម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប !

ក្រសួងបរិស្ថានពិនិត្យស្ថានភាពគ្រប់គ្រង និងរៀបចំទុកដាក់សំរាម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប !

ដង្កូវរុយទាហានខ្មៅ ប្រភពប្រតេអ៊ីនធម្មជាតិសម្រាប់ផលិតចំណីសត្វ និងអាចធ្វើជាអាហាររបស់មនុស្ស

ដង្កូវរុយទាហានខ្មៅ ប្រភពប្រតេអ៊ីនធម្មជាតិសម្រាប់ផលិតចំណីសត្វ និងអាចធ្វើជាអាហាររបស់មនុស្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.