Friday, March 6, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ដង្កូវរុយទាហានខ្មៅ ប្រភពប្រតេអ៊ីនធម្មជាតិសម្រាប់ផលិតចំណីសត្វ និងអាចធ្វើជាអាហាររបស់មនុស្ស

ដោយ Pothe Thun
20/12/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដង្កូវរុយទាហានខ្មៅ ត្រូវបានប្រទេសជាច្រើនលើពិភពលោក យកមកធ្វើជាចំណីធម្មជាតិរបស់សត្វ និងមានក្រុមហ៊ុនមួយចំនួនផលិតជាអាហាររបស់មនុស្សផងដែរ។ តាមការចុះផ្សាយរបស់ក្រុមហ៊ុន Insect Engineers របស់ប្រទេសហូឡង់ ដង្កូវរុយទាហានខ្មៅ មានជាតិប្រូតេអ៊ីន និងសារធាតុសំខាន់ៗដទៃទៀត សម្រាប់មនុស្សនិងសត្វ ប្រមាណ៤០ ទៅ ៦៥ភាគរយ។

សម្រាប់ខេត្តសៀមរាប ការចិញ្ចឹមរុយទាហានខ្មៅ (BLACK SOLDIER FLY) ជាបទពិសោធន៍ថ្មីមួយសម្រាប់កសិករ ដើម្បីផលិតបានដង្កូវ ធ្វើជាចំណីសត្វសម្រាប់កសិដ្ឋាន ឬលក្ខណៈគ្រួសារ ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ណាគ្រី ម្ចាស់កសិដ្ឋានចិញ្ចឹមរុយមួយកន្លែង ស្ថិតនៅភូមិព្រៃធ្លក ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប លើកឡើងថា ផ្តើមចេញពីបញ្ហាជីវភាពក្នុងវិបត្តិកូវីដ-១៩ លោកបានស្រាវជ្រាវមុខរបរថ្មីណាមួយប្លែក ងាយរកទីផ្សារ ប៉ុន្តែការចិញ្ចឹមរុយនេះ មិនមែនថ្មីសម្រាប់ពិភពលោកទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយៈការចុះផ្សាយរបស់ក្រុមហ៊ុនផលិតអាហារ Crickster របស់ប្រទេស ដេនម៉ាក រុយទាហានខ្មៅ អាចពងបានប្រមាណ៥០០ ពងក្នុងមួយលើក។ កូនដង្កូវ ដែលញាស់ និងមានអាយុកាលគ្រប់គ្រាន់ ទម្ងន់ ១០ គីឡូក្រាម អាចធ្វើជាចំណីសត្វគោមួយក្បាល ដែលផលិតសាច់បាន ១គីឡូក្រាមត្រឡប់មកវិញ។

លោក ហេង ណាគ្រី បង្ហាញថា ការចិញ្ចឹមរុយទាហានខ្មៅ មិនលំបាកក្នុងការរកចំណីឡើយ វារស់ដោយសារតែការជញ្ជក់ទឹកសន្សើម ឬទឹកធម្មតាតែប៉ុណ្ណោះ។ រីឯកូនដង្កូវរបស់វា វាស៊ីតែសំណល់បន្លែផ្លែឈើ ឬសំណល់ផ្ទះបាយជាដើម គឺមិនលំបាកស្វែងរកឡើយ។ វដ្តជីវិតរបស់សត្វរុយទាហានខ្មៅ មានរយៈពេល៤៥ថ្ងៃ ចាប់ផ្តើមពី ពង ញាស់ជាដង្កូវ ការប្តូរភេទពីដង្កូវ ក្លាយជារុយ និងទម្លាក់ពង។ ក្នុងមួយជីវិតសត្វរុយមួយក្បាល វាអាចទម្លាក់ពងបានប្រមាណ ២០ម៉ឺនពង។ ចំពោះតម្លៃ ដង្កូវចំណីសត្វ អាចលក់បានក្នុង១គីឡូក្រាម តម្លៃ៤០០០រៀល ឬស្មើនឹង១ដុល្លារ។ ដោយឡែក ដង្កូវសម្រាប់ធ្វើពូជ មាន ១គីឡូក្រាម តម្លៃ ១០ដុល្លារ ចំណែកឯពងរុយសម្រាប់ធ្វើពូជវិញ មានតម្លៃ ៧០០ដុល្លារ ក្នុង១គីឡូក្រាម។

 

គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២០ លោកមានអតិថិជនមកពីបណ្តាខេត្តផ្សេងៗ ប្រមាណជា២០០នាក់ហើយ មកទទួលយកការផ្ទេរចំណេះដឹង អំពីការរៀបចំ និងដំណើរការកសិដ្ឋានចិញ្ចឹមរុយនេះ។

 

អត្ថបទ និងរូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: ចំណីសត្វដង្កូវរុយទាហានខ្មៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជួញដូរកេសរកូលព្រៃឬផ្កាអ័រគីដេព្រៃកម្រ របស់កម្ពុជាខុសច្បាប់ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

អ្នកជួញដូរកេសរកូលព្រៃឬផ្កាអ័រគីដេព្រៃកម្រ របស់កម្ពុជាខុសច្បាប់ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

កងវិស្វកម្មតេជោសៀមរាប បង្ហាញដំណើរការជំហានដំបូង នៃការពង្រឹងគ្រឺះផ្លូវ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប

កងវិស្វកម្មតេជោសៀមរាប បង្ហាញដំណើរការជំហានដំបូង នៃការពង្រឹងគ្រឺះផ្លូវ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប

ក្រោយជួសជុលអស់រយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០

ក្រោយជួសជុលអស់រយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9089 shares
    Share 5467 Tweet 1509
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.