Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អ្នកជួញដូរកេសរកូលព្រៃឬផ្កាអ័រគីដេព្រៃកម្រ របស់កម្ពុជាខុសច្បាប់ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

ដោយ Pothe Thun
21/12/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះជនណា ដែលធ្វើអាជីវកម្មលើដើមកេសរកូលព្រៃ ឬហៅថា ដើមអ័រគីដេព្រៃរបស់កម្ពុជា ដែលឈានទៅដល់កម្រិតបំផ្លិចបំផ្លាញដោយមិនមានការយោគយល់ឡើយ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម នេត្រ ភក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន ស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាប កាលពីពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

យោងតាម ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ ត្រង់ចំណុ ច៣និង៤ បានចែងថា ការដឹកជញ្ជូននិងប្រមូលផលអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងប្រមូលសន្និធិផលអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត នឹងត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ពី១លានរៀល(១.០០០.០០០រៀល) ដល់១០លានរៀល ឬត្រូវធ្វើការជួសជុលស្តារការខូចខាត និងរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ។ ចំណែក មាត្រា៦១ ចំណុច៤ បានចែងថា ការកាប់ ចង រឹត គាស់រម្លឹង កាប់រំលំ ប្រមូល បំផ្លាញ រុករាន និងធ្វើសន្និធិរុក្ខជាតិដែលកំពុងរងគ្រោះថ្នាក់ ឬមានដោយកម្រ និងជិតផុតពូជ ដែលបានកំណត់ដោយប្រកាសក្រសួងបរិស្ថាន នឹងត្រូវផ្តន្ទាទោស ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលអាចជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និង ឬ ទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល។

ឯកឧត្ដម នេត្រ ភក្រា លើកឡើងថា កេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រ និងជាកម្មសិទ្ធិរបស់កម្ពុជា ដែលចាំបាច់ត្រូវថែរក្សាការពារនិងអភិរក្ស។ ការហាមឃាត់ ឬការទប់ស្កាត់ការធ្វើអាជីវកម្មកេសរកូលនេះ ក៏ធ្វើឡើងស្របពេល ដែលអ្នកជំនាញ បាននិងកំពុងធ្វើការសិក្សា រកចំនួនប្រភេទកេសរកូលព្រៃ ដែលមានវត្តមាននៅកម្ពុជា ឲ្យបានច្បាស់លាស់ ដើម្បីចងក្រងជាឯកសារ និងប្រកាសជាកម្មសិទ្ធបញ្ញារបស់ប្រទេសកម្ពុជាតែម្ដង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម រដ្ឋលេខាធិការ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកជនខិលខូច ដែលមានបំណងបំផ្លាញសម្បត្តិធម្មជាតិកម្រ របស់ព្រះរាជាណាចក្រកម្ពុជា។ ព្រោះការប្រមូល ឬធ្វើអាជីវកម្មដើមកេសរកូលព្រៃដោយខុសច្បាប់នេះ វានឹងធ្វើឲ្យប្រភេទកេសរកូលព្រៃរបស់កម្ពុជា ឈានដល់ការផុតពូជ ឬក្លាយជាកម្មសិទ្ធរបស់ប្រទេសដទៃ។

អត្ថបទ និងរូបភាព ៖ លោក បូ សាវី
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: កេសរកូលព្រៃផ្កាអ័រគីដេព្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងវិស្វកម្មតេជោសៀមរាប បង្ហាញដំណើរការជំហានដំបូង នៃការពង្រឹងគ្រឺះផ្លូវ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប

កងវិស្វកម្មតេជោសៀមរាប បង្ហាញដំណើរការជំហានដំបូង នៃការពង្រឹងគ្រឺះផ្លូវ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប

ក្រោយជួសជុលអស់រយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០

ក្រោយជួសជុលអស់រយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០

ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សា គម្រោងសាកល្បងបង់ថ្លៃសេវា ជួយការពារប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែន

ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សា គម្រោងសាកល្បងបង់ថ្លៃសេវា ជួយការពារប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.