Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សា គម្រោងសាកល្បងបង់ថ្លៃសេវា ជួយការពារប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែន

ដោយ Pothe Thun
21/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សា គម្រោងសាកល្បងបង់ថ្លៃសេវា ជួយការពារប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែន
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សា ការអនុវត្តន៍សាកល្បងគម្រោង ការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ី ហៅកាត់ថា ភី អ៊ី អេស (PES) (Payment for Ecosystem Services) នៅឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែន ក្នុងខេត្តសៀមរាប ដើម្បីប្រើប្រាស់ថវិកាដែលទទួលបាន សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែន នេះបើតាមការឲ្យដឹងពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ច ក្នុងខេត្តសៀមរាប រយៈពេល៣ថ្ងៃ ដែលបានបញ្ចប់នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

តាមការសិក្សារបស់ក្រសួងបរិស្ថាន បង្ហាញថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” មានសមត្ថភាពផ្គត់ផ្គង់ទឹកសាប និងទឹក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណក្នុងខេត្ត ដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។ ក្នុងនោះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ប្រើប្រាស់ទឹកក្រោមដីប្រមាណ៨០ភាគរយ ចំណែក ២០ភាគរយទៀត ផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្តសៀមរាប។ ការប្រើប្រាស់ដ៏ខ្លាំងក្លានេះ បានធ្វើឱ្យបរិមាណទឹកក្រោមដី មានការថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ភី អ៊ី អេស (PES) ជាយន្តការហិរញ្ញវត្ថុសំដៅដល់ «អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ត្រូវបង់ថ្លៃជាសាច់ប្រាក់ ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាពនៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ។ គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថាន ពិនិត្យនិងសិក្សា ជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោលនយោបាយ នៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម បញ្ជាក់បន្ថែមថា អ្នកដែលត្រូវស្ម័គ្រចិត្ដបង់ពន្ធ មានដូចជា អ្នកធ្វើអាជីវកម្មទឹកជាលក្ខណៈពាណិជ្ជកម្ម រួមទាំងអ្នកផលិត និងចែកចាយផងដែរ។ ការបង់ថវិកាទៅលើការពារប្រព័ន្ធអេកូឡូស៊ីនេះ នឹងអនុវត្តន៍នៅ ឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប និងតំបន់ក្បាលឆាយក្នុងខេត្តព្រះសីហនុ។

ក្រៅពី គម្រោង ភី អ៊ី អេស (PES) ឯកឧត្ដមរដ្ឋលេខាធិការ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី នៅភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់និងខូចមុខងារ ទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹងនិងទឹកក្រោមដីផងដែរ។

គួរជម្រាបថា ឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែននេះ មានផ្ទៃដីទំហំជិត៤០ម៉ឺនហិកតា (៣៧,៣៧៣ ហិកតា) មានប្រភពទឹកធំៗប្រមាណ ៥០ កន្លែង និងមានអាងស្តុកទឹកធំៗជាង១០កន្លែង។

អត្ថបទ និងរូបភាព ៖ លោក បូ សាវី
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: Payment for Ecosystem ServicesPESក្រសួង​បរិស្ថាន​ប្រព័ន្ធអេកូឡូស៊ីនភ្នំគូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យដីលំនៅដ្ឋានថ្មី សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋានតាមដងស្ទឹងសៀមរាប

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យដីលំនៅដ្ឋានថ្មី សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋានតាមដងស្ទឹងសៀមរាប

ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសៀមរាប មានការសប្បាយរីករាយចំពោះដីលំនៅដ្ឋានថ្មី ផ្ដល់ដោយអាជ្ញាធរខេត្តសៀមរាប

ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសៀមរាប មានការសប្បាយរីករាយចំពោះដីលំនៅដ្ឋានថ្មី ផ្ដល់ដោយអាជ្ញាធរខេត្តសៀមរាប

មន្ត្រីជំនាញចំណីអាហារ ខេត្តសៀមរាប បង្ហាញថា ចំណីអាហារ ១៣ប្រភេទ ក្នុងផ្សារបន្ទាយស្រី ស្រុកបន្ទាយស្រី ពុំមានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ

មន្ត្រីជំនាញចំណីអាហារ ខេត្តសៀមរាប បង្ហាញថា ចំណីអាហារ ១៣ប្រភេទ ក្នុងផ្សារបន្ទាយស្រី ស្រុកបន្ទាយស្រី ពុំមានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.