Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កងវិស្វកម្មតេជោសៀមរាប បង្ហាញដំណើរការជំហានដំបូង នៃការពង្រឹងគ្រឺះផ្លូវ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប

ដោយ Pothe Thun
21/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
617
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប បាននិងកំពុងស្ថាបនាផ្លូវចំនួន២ខ្សែ នៃផ្លូវចំនួន៨ខ្សែ ស្មើនឹង២០គីឡូម៉ែត្រ ទទួលបានពីការបែងចែក នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្នុងក្រុងសៀមរាប ដែលគិតមកដល់ពេលនេះ ជាជំហានដំបូង ក្នុងការពង្រឹងគ្រឺះផ្លូវ ដើម្បីធានាបាននូវគុណភាព ស្របតាមបច្ចេកទេស។

លោក ម៉េង ប៉ូគាំង តំណាងផ្នែកប្រតិបត្តិមុខព្រួញការដ្ឋាន របស់កងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប បង្ហាញថា ការស្ថាបនាជំហានដំបូងលើកំណាត់ផ្លូវ២ខ្សែ( EN04 និង EN05 ) នេះ ក្រុមការងារបានប្រើប្រាស់គ្រឿងចក្រជាច្រើនប្រភេទប្រមាណជាង៧០គ្រឿង ដោយកាយដីចាស់លើចំណីផ្លូវចេញ និង ចាក់បំពេញជំនួស ដោយដីគ្រួសក្រហម និងធ្វើការកិនបង្ហាប់ ដើម្បីពង្រឹងគ្រឹះផ្លូវ ធានាដល់ការដឹកជញ្ជូននាពេលអនាគត។

យោងតាមចំណាត់ការរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប បានបញ្ជាក់ថា ការដ្ឋានផ្លូវ២ខ្សែ ក្នុងចំណោមផ្លូវសរុប ៨ខ្សែ គឺស្ថិតលើវិធីសាស្រ្ត នៃការថ្លឹងតុល្យភាព រវាងការដ្ឋានដែលត្រូវដំណើរការ ជាមួយនឹងតម្រូវការប្រើប្រាស់ចរាចរណ៍លើដងផ្លូវ បើសិនជាមានដំណើរការទាំង៨ការដ្ឋាន រួមទាំងប្រតិបត្តិការការដ្ឋាន របស់បណ្តាអង្គភាពផ្សេងទៀតនោះ ចរាចរណ៍ក្នុងក្រុងសៀមរាបនឹងត្រូវកកស្ទះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់ ក្រុមការងារស្ថាបនា សាងសង់ផ្លូវទាំងអស់ ត្រូវដាក់ស្លាកបញ្ជាក់ពីម្ចាស់គម្រោង និងអ្នកសាងសង់តាមស្តង់ដា ដើម្បីឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ បញ្ចៀស និងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ក្នុងក្រុមការងារស្ថាបនា ត្រូវពាក់ឯកសណ្ឋានឱ្យបានសមរម្យ និងប្រើប្រាស់សម្ភារបច្ចេកទេសសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនក្នុងពេលសាងសង់។

គួរជម្រាបដែរថា រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖
– ប្រភេទទី១ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ
– ប្រភេទទី២ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ
– ប្រភេទទី៣ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើ ដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ
– និងប្រភេទទី៤ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥សង់ទីម៉ែត្រ។

អត្ថបទ និងរូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: កងវិស្វកម្មតេជោសៀមរាបគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រោយជួសជុលអស់រយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០

ក្រោយជួសជុលអស់រយៈពេល៩ខែ គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២០

ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សា គម្រោងសាកល្បងបង់ថ្លៃសេវា ជួយការពារប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែន

ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សា គម្រោងសាកល្បងបង់ថ្លៃសេវា ជួយការពារប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែន

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យដីលំនៅដ្ឋានថ្មី សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋានតាមដងស្ទឹងសៀមរាប

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យដីលំនៅដ្ឋានថ្មី សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋានតាមដងស្ទឹងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.