Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ក្រសួងបរិស្ថានពិនិត្យស្ថានភាពគ្រប់គ្រង និងរៀបចំទុកដាក់សំរាម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប !

ដោយ Pothe Thun
20/12/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកបន្ទាយស្រីទាំងអស់ ដែលបានគិតគូរ និងចូលរួមអនុវត្តអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិដ្ឋាន និងសហគមន៍ មានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅអំឡុងពេលចុះទស្សនកិច្ចស្រុកបន្ទាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ។ ដោយឯកឧត្តម បានពិនិត្យលើការគ្រប់គ្រង រៀបចំ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក, តំបន់អេកូទេសចរណ៍បឹងឈូក និងទីកន្លែងមួយចំនួនទៀត។ ក្នុងឱកាសអមដំណើរនោះ មានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងមន្ត្រីជំនាញពាក់ព័ន្ធនានាជាច្រើនផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋនដែលមានយល់ដឹងនិងចូលរួមអនុវត្តតាមការណែនាំជាមួយនឹងវិធានការផ្សេងៗរបស់អាជ្ញាធរស្រុកលើការធ្វើអនាម័យបរិស្ថានសំដៅឱ្យភូមិឃុំមានបរិស្ថានល្អ និងលើកទឹកចិត្តដល់ពួកគាត់បន្តអនុវត្តជារៀងរហូត និងផ្សព្វផ្សាយបន្តដល់កូនចៅរបស់ពួកគាត់ថែមទៀតផង។

ឯកឧត្តម បានថ្លែងថា ក្រសួងបរិស្ថាននឹងផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារ: និងថវិកាដល់រដ្ឋបាលស្រុក ដើម្បីអនុវត្តវិធានការនេះ ក្នុងនោះមានទាំងការផ្តល់ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា កន្លងមករដ្ឋបាលស្រុកបន្ទាយស្រី និងបងប្អូនប្រជាពលរដ្ឋអនុវត្តបានយ៉ាងល្អក្នុងការគ្រប់គ្រងសំណល់សំរាមដែលបានបង្កើតឡើង និងបានថែទាំ តុបតែងផ្ទះសម្បែងរបស់ខ្លួនបានយ៉ាងស្អាតដោយការដាំដើមឈើ និងផ្កាលម្អនានាដ៏ស្រស់បំព្រង។ ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ថាស្រុកបន្ទាយស្រីបានផ្តល់នូវគំរូល្អមួយសម្រាប់ការអនុវត្តការគ្រប់គ្រងសំណល់រឹងទីប្រជុំជននៅកម្ពុជា ហើយក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមានការបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យស្រុកបន្ទាយស្រីកាន់តែមានសោភ័ណភាពស្អាតបន្ថែមទៀត ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញនេះ។

ក្រសួងបរិស្ថានបានផ្ទេរភារកិច្ចនៃការគ្រប់គ្រងសំណល់មករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ក្នុងនោះការគ្រប់គ្រងសំណល់រឹងសំរាមគឺជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុត។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានបន្តផ្តល់បច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយពង្រឹងស្ថាប័ន និងបង្កើនសមត្ថភាពមន្ត្រី និងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការសម្អាត អនាម័យបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានឱ្យដឹងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថានបានចេញប្រកាសអន្តរក្រសួងស្តីពីការបង្កើតក្រុមការងារដើម្បី ឮពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាននៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដោយជឿជាក់ថាតាមរយៈវិធានការដែលនឹងបញ្ចូលក្នុងគោលនយោបាយនេះ នឹងធ្វើឱ្យភូមិ ឃុំរបស់ប្រជាពលរដ្ឋមិនត្រឹមតែមានសុខសុវត្ថិភាពប៉ុណ្ណោះទេ តែនឹងបង្កើនគុណភាពជីវិតដោយមានបរិស្ថានរស់នៅ ស្អាត មានខ្យល់ដកដង្ហើមបរិសុទ្ធរស់នៅប្រកបដោយផាសុកភាពទៀតផង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោក បូ សាវី កែសម្រួលដោយ លីវ សុខុន!!!

 

Tags: ក្រសួង​បរិស្ថាន​សំរាមស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដង្កូវរុយទាហានខ្មៅ ប្រភពប្រតេអ៊ីនធម្មជាតិសម្រាប់ផលិតចំណីសត្វ និងអាចធ្វើជាអាហាររបស់មនុស្ស

ដង្កូវរុយទាហានខ្មៅ ប្រភពប្រតេអ៊ីនធម្មជាតិសម្រាប់ផលិតចំណីសត្វ និងអាចធ្វើជាអាហាររបស់មនុស្ស

អ្នកជួញដូរកេសរកូលព្រៃឬផ្កាអ័រគីដេព្រៃកម្រ របស់កម្ពុជាខុសច្បាប់ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

អ្នកជួញដូរកេសរកូលព្រៃឬផ្កាអ័រគីដេព្រៃកម្រ របស់កម្ពុជាខុសច្បាប់ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

កងវិស្វកម្មតេជោសៀមរាប បង្ហាញដំណើរការជំហានដំបូង នៃការពង្រឹងគ្រឺះផ្លូវ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប

កងវិស្វកម្មតេជោសៀមរាប បង្ហាញដំណើរការជំហានដំបូង នៃការពង្រឹងគ្រឺះផ្លូវ ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.