មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្របើកសន្និបាតបូកសារុបការងារឆ្នាំ២០១៨ និង លើកទិសដៅការងារបន្ត ឆ្នាំ២០១៩ !
បើទោះជាករណីជម្ងឺគ្រុនចាញ់នៅកម្ពុជា មានការកើនឡើងនៅក្នុងឆ្នាំ២០១៨កន្លងមកនេះ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១៨ដដែលនេះ ពុំមានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ បាត់បង់ជីវិតដោយសារជម្ងឺគ្រុនចាញ់នោះទេ ! រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ និង ឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាល ដើម្បីសុខភាពរបស់ប្រជាជន ជាពិសេសសការអនុវត្តឲ្យបានសម្រេច នូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជម្ងឺគ្រនចាញ់ ឆ្នាំ២០១១-២០២៥ និងភាពកាន់តែប្រសើរឡើងនូវស្ថានភាពជម្ងឺគ្រុនឈាម និង ជម្ងឺដង្កូវព្រូន ដោយបានចូលរួមវិនិយោគ និង ...