មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញឱ្យគ្រប់មន្ទីរពេទ្យទាំងអស់នៅកម្ពុជាជួបប្រជុំគ្នាឱ្យបានច្រើនដង ដើម្បីចែករំលែកបទពិសោធន៍លើការងារថែទាំដល់គិលានុបដ្ឋាក និងឆ្មប
នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើសន្និសីទគិលានុបដ្ឋាក និងឆ្មបលើកទី១ឆ្នាំ២០១៩ ក្រោមប្រធានបទការធ្វើឲ្យប្រសើរឡើង នូវគុណភាពថែទាំ និងសុវត្ថិភាព។ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការអភិវឌ្ឍន៍គួរឱ្យកត់សំគាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថាន ...