Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូ

ដោយ Pothe Thun
31/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ  ការជួបប្រជុំ និងការចាក់មេក្រូ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ព្រឹកមិញនេះ មានគណបក្សនយោបាយចំនួន៣ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោត រួមមាន ៖ ១. គណបក្សភ្លើងទៀន បានហែក្បួននៅឃុំចំនួន៧ ក្នុងស្រុកចំនួន៣ គឺឃុំលាងដៃ និង ឃុំស្វាយចេក ក្នុងស្រុកអង្គរធំ ឃុំកែវពណ៌ ឃុំខ្នាត ឃុំពួក ឃុំសំរោងយា ក្នុងស្រុកពួក និងឃុំកន្ទ្រាំង ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមសរុបចំនួន ១ ០៩៦នាក់ ក្នុងនោះស្រីចំនួន៥២៦នាក់ , ២.គណបក្សរួបរួមជាតិ បានហែក្បួននៅឃុំទាំង៤ឃុំ ក្នុងស្រុកអង្គរធំ គឺឃុំជប់តាត្រាវ ឃុំលាងដៃ ឃុំពាក់ស្នែង និងឃុំស្វាយចេក មានអ្នកចូលរួមសរុបចំនួន ៣២នាក់ ក្នុងនោះស្រីចំនួន១០នាក់ និង ៣.គណបក្សសញ្ជាតិកម្ពុជា បានហែក្បួននៅឃុំកណ្ដែក ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមសរុបចំនួន ៣១នាក់ ក្នុងនោះស្រីចំនួន១១នាក់។

លោក នឹម វ៉ាន់សំ បន្តថា ក្រៅពីនេះ មានគណបក្សនយោបាយមួយចំនួនបានធ្វើសកម្មភាពដោយការចែកខិត្តប័ណ្ណ ការជួបប្រជុំ និង ការចាក់មេក្រូ ក្នុងនោះមាន ៖ ១.គណបក្សប្រជាជនកម្ពុជា , ២.គណបក្សខ្មែរស្រឡាញ់ជាតិ , ៣.គណបក្សកែទម្រង់កម្ពុជា , ៤.គណបក្សកម្ពុជានិយម , ៥.គណបក្សឆន្ទះខ្មែរ , ៦.គណបក្សប្រជាធិតេយ្យមូលដ្ឋាន , ៧.គណបក្សយុវជនកម្ពុជា និង ៨.គណបក្សហ្វ៊ុនស៊ិនប៉ិច ។

លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បន្តទៀតថា ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដោយគិតចាប់ពីថ្ងៃទី២១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតដំបូង រហូតមកទល់ព្រឹកថ្ងៃទី៣១ ខែឧសភានេះ នៅទូទាំងខេត្តមិនមានបណ្ដឹងកើតឡើងនៅក្នុងដំណាក់កាលនេះទេ រួមទាំងសភាពការណ៍ទូទៅ គឺមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយគ្មានអំពើហិង្សា និង គ្មានការគំរាមកំហែង ពិសេសមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត កំពុងសហការជាមួយអាជ្ញាធរដែនដី ក្នុងការរៀបចំតម្រាយផ្លូវឱ្យគណបក្សនយោបាយ ព្រមទាំងមានការបែងចែកពេលវេលា ដើម្បីចៀសវាងកុំឱ្យមានការប្រឈម ការទល់មុខគ្នាក្នុងការដង្ហែក្បួនទាំងឡាយ ខណៈដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោត នឹងត្រូវបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ៕

អត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

ទាហានមកពីអង្គភាពនានារបស់ប្រទេសកូឡុំប៊ី ទទួលបានការហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការលើវិស័យមីននៅកម្ពុជា

ទាហានមកពីអង្គភាពនានារបស់ប្រទេសកូឡុំប៊ី ទទួលបានការហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការលើវិស័យមីននៅកម្ពុជា

អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.