Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

ដោយ Pothe Thun
01/06/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ
143
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាអនាម័យឱ្យមាននិរន្ដរភាព នៅក្នុងរមណីយដ្ឋានកែច្ឆៃ សួនរុក្ខជាតិអង្គរ អាជ្ញាធរជាតិអប្សរាបានដាក់បម្រាមចំនួន ៦ចំណុច ចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលមិនអនុវត្ដទៅតាមការណែនាំ ឬល្មើសបម្រាមមួយចំនួន ដើម្បីរក្សានិរន្ដរភាពបរិស្ថានអនាម័យស្អាត នៅក្នុងសួនរុក្ខជាតិអង្គរ។

លោកបន្តថា បម្រាមទាំង៦ រួមមាន ហាមយកទឹកបរិសុទ្ធ និងការវេចអាហារដោយថង់ប្លាស់ស្ទិកចូលក្នុងសួន ហាមយកអាវុធជាតិផ្ទុះ សត្វចិញ្ចឹមគ្រប់ប្រភេទ ហាមបន្ទោរបង់ក្រៅបន្ទប់ទឹកដែលមានរៀបចំនៅក្នុងសួន ឬប្រព្រឹតអាបាយមុខខុសច្បាប់ណាមួយជាដើម។ ចំពោះការដាក់បម្រាម ៦ចំណុចនេះ គឺស្ថិតនៅក្នុងប័ណ្ណចូលទស្សនារួចជាស្រេច ហើយមានបុគ្គលិកណែនាំឱ្យអ្នកទេសចរបានយល់ដឹង។ បម្រាមទាំងនេះ ដើម្បីឱ្យរណីយដ្ឋានមួយនេះ កាន់តែមានភាពទាក់ទាញអ្នកទេសចរ បន្ទាប់ពីពួកគាត់បានទស្សនាប្រាសាទអង្គរវត្ដ ឬប្រាសាទបុរាណផ្សេងៗទៀត ព្រោះសួនរុក្ខជាតិអង្គរនេះ ស្ថិតនៅក្បែប្រាសាទអង្គរ។ ចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលមិនអនុវត្ដទៅតាមការណែនាំ ឬល្មើសបម្រាមមួយចំនួននេះ ក្រុមការងារនឹងធ្វើការផាកពិន័យជាប្រាក់ចំពោះភ្ញៀវទេសចរណ៍ចំនួន ៤០ម៉ឺនរៀល។

សូមជម្រាបថា សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ដ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅលើផ្ទៃដីជាង ១៥ហិកតា ដោយមានរុក្ខជាតិប្រមាណជាង ៥០០ប្រភេទនៅក្នុងសួន។ បន្ទាប់ពីបានបើកឱ្យចូលទស្សនាដោយមិនគិតថ្លៃចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២កន្លងមក ដែលមកដល់ពេលនេះ មានអ្នកទេសចរទៅទស្សនាសួនរុក្ខជាតិនោះប្រមាណជាង ២ម៉ឺននាក់ហើយ។ សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងដែរ។ ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀត គឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន Oxygen សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ។ជាមួយគ្នានោះ ការផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ក៍ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ការលើកស្ទួយដល់វិស័យបរិស្ថានផងនិងលើកស្ទួយដល់សុខភាពសាធារណៈនិងភ្ញៀវទេសចរណ៍ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សួនរុក្ខជាតិអង្គរអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការការពាក់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការការពាក់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥

អាមេរិកព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្រោយអ៊ុយក្រែនសន្យាថាមិនប្រើវាយប្រហារចូលទឹកដីរុស្ស៉ី

អាមេរិកព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្រោយអ៊ុយក្រែនសន្យាថាមិនប្រើវាយប្រហារចូលទឹកដីរុស្ស៉ី

Gebührenfrei Spiele Bloß https://777spielen.com/spin-city-spielcasino-lesen-sie-neue-bewertung-eines-tollen-spielcasinos/ Eintragung Ferner Registration Casino 2022

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.