Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

ដោយ Pothe Thun
31/05/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសាលលលៃ មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា បើកសិក្ខាសាលាស្តីពី«បណ្ណសារអភិរក្សអង្គរ»ដើម្បីបណ្តុះបណ្តាលតាមបែបវិទ្យាសាស្ត្រអំពីឯកសារនៃការអភិរក្សអង្គរតាំងពីឆ្នាំ១៩០៨-១៩៧៥ ដើម្បីជួយសម្រួលការប្រើប្រាស់ឯកសារទាំងនោះដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗនៅក្នុងបរិបទបេតិកភណ្ឌ រួមមានអភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវប្រើប្រាស់ឯកសារប្រភេទនេះជារៀងរាល់ថ្ងៃ (អ្នកថែរក្សា អ្នកជួសជុល អ្នកបុរាណវិទ្យា បណ្ណារក្ស)។ ចែករំលែកវិធីសាស្រ្តស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធកាន់តែល្អប្រសើរ។

កម្មពិធីបើកសិក្ខាសាលានេះ អញ្ចើញចូលរួមដោយ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយអាជ្ញាធរជាតិអប្សរា លោក Brice Vincent ប្រធានវិជ្ជាស្ថានសាលាបារាំងចុងបូព៌ា និងសិក្ខាកាមជាមន្រ្តី-បុគ្គលិកមកពីស្ថាប័នពាក់ព័ន្ធ មានដូចជា អភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំនួនប្រមាណ៣០នាក់។

ឯកឧត្តម ឡុង កុសល លើកឡើងថា សិក្ខាកាមទាំងអស់សុទ្ធតែអ្នកត្រូវបន្តវេន ជាមនុស្សគន្លឹះទៅថ្ងៃអនាគតដែលមានភារកិច្ចក្នុងការចែករំលែកដល់អ្នកជំនាន់ក្រោយនូវកិច្ចការអ្វីដែលបានរៀបចំនៅពេលបច្ចុប្បន្ន។ ឯកឧត្តម បន្ថែមថា ការរៀបចំបណ្តុះបណ្តាលបណ្ណសារអង្គរនេះ គឺស្តែងពីចំណេះជំនាញដែលយើងមាន និងធ្វើឡើងទៅតាមបច្ចេកទេស ការស្រាវជ្រាវច្បាស់លាស់ ពាក់ព័ន្ធនឹងការរៀបចំឯកសារប្រចាំថ្ងៃ។ ការរៀបចំទុកដាក់ឯកសារជាគុណប្រយោជន៍សម្រាប់អនាគតអ្នកជំនាន់ក្រោយដែលត្រូវការយកឯកសារទាំងនោះមកធ្វើជាតឹកតាង ធ្វើឯកសារយោងក្នុងកិច្ចការពាក់ព័ន្ធផ្សេងៗ។ របាយការណ៍ ឬឯកសារបច្ចេកទេសដែលគត់ត្រានាពេលបច្ចុប្បន្ននេះ គឺជាឯកសារគោល ឬជាមេរៀនយ៉ាងសំខាន់សម្រាប់មនុស្សជំនាន់ក្រោយនាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឱ្យដឹងទៀតថា ជាទស្សនរួមរបស់អាជ្ញាធរជាតិអប្សរា មាននូវទស្សនវែងឆ្ងាយ ក្នុងន័យបណ្តុះបណ្តាលកម្រិតចំណេះដឹង ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជូនដល់មន្រ្តី-បុគ្គលិក រួមទាំងអ្នកជំនាញគ្រប់លំដាប់ថ្នាក់។ អាជ្ញាធរជាតិអប្សរា ដាក់ទិសដៅធ្វើយ៉ាងណាមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ មិនត្រឹមតែសម្រាប់អ្នកជំនាញការជាតិ ឬអន្តរជាតិដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ គឺមណ្ឌលបណ្តុះបណ្តាលអង្គរនឹងអាចក្លាយជាមជ្ឍមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់នាពេលថ្ងៃអនាគត៕
អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: បណ្ណសារអភិរក្សអង្គរសាលាបារាំងចុងបូព៌ាអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទាហានមកពីអង្គភាពនានារបស់ប្រទេសកូឡុំប៊ី ទទួលបានការហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការលើវិស័យមីននៅកម្ពុជា

ទាហានមកពីអង្គភាពនានារបស់ប្រទេសកូឡុំប៊ី ទទួលបានការហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការលើវិស័យមីននៅកម្ពុជា

អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការការពាក់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការការពាក់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.