Monday, May 12, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ជំរុញ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​នៅ​កម្ពុជា​ជួបប្រជុំគ្នា​ឱ្យបាន​ច្រើនដង ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ការងារ​ថែទាំ​ដល់​គិលានុបដ្ឋាក និង​ឆ្មប​

ដោយ Pothe Thun
02/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ជំរុញ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​នៅ​កម្ពុជា​ជួបប្រជុំគ្នា​ឱ្យបាន​ច្រើនដង ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ការងារ​ថែទាំ​ដល់​គិលានុបដ្ឋាក និង​ឆ្មប​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បានធ្វើ​សន្និសីទ​គិលានុបដ្ឋាក និង​ឆ្មប​លើក​ទី​១​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​គុណភាព​ថែទាំ និង​សុវត្ថិភាព​។

​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មានការ​អភិវឌ្ឍន៍​គួរឱ្យកត់សំគាល់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និង​បរិស្ថាន ធនធានមនុស្ស លទ្ធភាព​និង​សមត្ថភាព​ក្នុង​ការផ្តល់សេវា​សុខាភិបាល និង​ការងារ​គ្រប់គ្រង​មន្ទីរពេទ្យ​ផងដែរ ដែលជា​ហេតុ​ធ្វើឱ្យមាន​កំណើន​យ៉ាងខ្លាំង​នូវ​ចំនួន​និង​អត្រា​នៃ​ការប្រើប្រាស់​សេវា​នៅ​មន្ទីរពេទ្យ​មួយ​នេះ​។

​លោក ប៉ែន ផលគុណ បន្តទៀតថា ទោះជា​យ៉ាងនេះ​ក្តី​យើង​ក៍​នៅមាន​ការខ្វះខាត​មួយចំនួន​តូច ដែល​ចាំបាច់​ឱ្យមាន​ការជួបជុំ​ពិភាក្សាគ្នា​ឱ្យបាន​ច្រើនដង ដើម្បី​ធ្វើឱ្យ​ការផ្តល់សេវា​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​កាន់តែ​ល្អប្រសើរ​។ ជាក់ស្តែង នៅថ្ងៃនេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បានធ្វើ​សន្និសីទ​គិលានុបដ្ឋាក និង​ឆ្មប​លើក​ទី​១​ឆ្នាំ​២០១៩ ដើម្បី​ចែក រំលែក​បទពិសោធន៍​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ ដែលមាន​អ្នកជំនាញ​ថ្នាក់ជាតិ​ជាច្រើន​មក​ធ្វើ​បទ​បង្ហាញ​។​

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

09/05/2025
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

08/05/2025

​នៅក្នុង​អង្គ​សន្និសីទ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ថែទាំ​និង​សុវត្ថិភាព​ដល់​អ្នកជំងឺ​គ្រូពេទ្យ​គ្រប់ រូប​ចាំបាច់​ត្រូវមាន​សមត្ថភាព​ជំនាញ វិជ្ជាជីវៈ ឱ្យបាន​គ្រប់គ្រាន់​និង​ត្រូវមាន​ការជួបប្រជុំគ្នា​ឱ្យបាន​ច្រើនដង ដើម្បី​បង្កើន​ចំណេះដឹង​ដល់​គិលានុបដ្ឋាក – ឆ្មប ចែករំលែក​បទពិសោធ​ន៍ លើ​ការងារ​ថែទាំ​ដល់ គិលានុបដ្ឋាក​និង​ឆ្មប បង្កើន​ទំនាក់ទំនង​រវាង​គិលានុបដ្ឋាក​និង ឆ្មប​នៅក្នុង​តំបន់​។ ឯកឧត្តម​អំពាវនាវ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​នៅ​កម្ពុជា​ជួបប្រជុំគ្នា​ឱ្យបាន​ច្រើនដង ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ការងារ​ថែទាំ​ដល់​គិលានុបដ្ឋាក​និង​ឆ្មប ខណៈ​កន្លងមកនេះ ការរៀបចំ​ឱ្យមាន​សន្និសីទ​គិលានុបដ្ឋាក និង​ឆ្មប​បែបនេះ គឺ​មិនសូវ​បានរៀបចំ​នោះទេ​។

​ឯកឧត្តម​បញ្ជាក់ថា សន្និសីទ​ថែទាំ​វេជ្ជសាស្ត្រ​នេះ នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក រវាង​ក្រុម​អ្នកជំនាញ​ខាង​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ និង​ក្រុមការងារ​ខាង​ផ្នែក​ថែទាំ​គ្រប់រូប​ក្នុងការ​ក្រេប​យកចំណេះ​ដឹង​បន្ថែម ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ទៅ ក្នុងការ​អភិវឌ្ឍន៍​គុណភាព នៃ​ការថែទាំ​ឱ្យ​កាន់តែ​ប្រសើរឡើង ៕

 

​អត្ថបទ និង រូបភាព ៖​ទ្រា ពន្លឺ
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​គុណភាព​ថែទាំ និង​សុវត្ថិភាព​ក្រសួង​សុខាភិបាលគិលានុបដ្ឋាកនិង​ឆ្មប​សន្និសីទ​គិលានុបដ្ឋាក និង​ឆ្មប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ប្រភេទ Game Online មួយកន្លែង​នៅ​ក្រុង​សៀមរាប​

សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ប្រភេទ Game Online មួយកន្លែង​នៅ​ក្រុង​សៀមរាប​

សម្តេចចៅហ្វា​វាំង​វរវៀងជ័យអធិបតី​ស្រឹង្គារ គង់ សំអុល អញ្ជើញ​ចូលរួម​ពិធី​បុណ្យខួប​៧​ថ្ងៃនិង​បញ្ចុះធាតុ​ ​របស់លោក​ជំទាវ ស៊ឹង ស៊ី​យុ​ត សមាជិក​ព្រឹទ្ធសភា​

សម្តេចចៅហ្វា​វាំង​វរវៀងជ័យអធិបតី​ស្រឹង្គារ គង់ សំអុល អញ្ជើញ​ចូលរួម​ពិធី​បុណ្យខួប​៧​ថ្ងៃនិង​បញ្ចុះធាតុ​ ​របស់លោក​ជំទាវ ស៊ឹង ស៊ី​យុ​ត សមាជិក​ព្រឹទ្ធសភា​

កំលាំង​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​២​កន្លែង ក្នុង​ខេត្តសៀមរាប​

កំលាំង​រដ្ឋបាល​ជលផល​ខេត្ត ចុះ​ប​ង្គ្រា​ប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​២​កន្លែង ក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    159 shares
    Share 64 Tweet 40
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    258 shares
    Share 103 Tweet 65
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8922 shares
    Share 5400 Tweet 1468
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    309 shares
    Share 129 Tweet 75
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    738 shares
    Share 575 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (723)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,891)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,214)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,067)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.