សប្បុរសជននៃសមាគមកូរ៉េប្រចាំខេត្តសៀមរាប ចូលរួមការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា និងគាំទ្រសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
ដើម្បីជាការបង្ហាញពីវប្បធម៌ចែករំលែក ការបង្កើតនូវសាមគ្គីភាព ផ្ដល់ក្ដីស្រឡាញ់ លើកទឹកចិត្តដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ សប្បុរសជនដែលជាជនជាតិកូរ៉េតាមរយៈប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកមកចែកជូនដល់ប្អូនៗ កុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ លោក ផាក វ៉ូស៊ុក ប្រធានសមាគមកូរ៉េខេត្តសៀមរាប បានឲ្យដឹងថា ការចុះមកសួរសុខទុក្ខនាពេលនេះ គឺក្នុងគោលបំណងបន្តវប្បធម៌ចែករំលែក បង្កើតនូវសាមគ្គីភាព ផ្ដល់ក្ដីស្រឡាញ់ លើកទឹកចិត្ត ...