អភិបាលខេត្តសៀមរាប លើកទឹកចិត្តឲ្យសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត ចូលរួមថែរក្សា និងលើកតម្កើងនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ
អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានប្រាង្គប្រាសាទបុរាណរាប់ពាន់ជាមរតកដូនតាខ្មែរយើង ជាតំបន់រមណីយដ្ឋានទាំងធម្មជាតិ និងកែច្នៃជាច្រើនកន្លែង ព្រមទាំងមានតំបន់អេកូទេសចរណ៍សហគមន៍ជាច្រើនកន្លែងផងដែរ ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ដូច្នេះសូមលើកទឹកចិត្តដល់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប ចូលរួមថែរក្សា និងលើកតម្កើងនូវសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ...