Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងគម្រោងសាងសង់លូជ្រុងទោល នៃឃុំចំនួន២ ក្នុងស្រុកសូត្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ដោយ Pothe Thun
20/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវបេតុងអាមេ និងគម្រោងសាងសង់លូជ្រុងទោល នៃឃុំចំនួន២ ក្នុងស្រុកសូត្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ
236
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងសាងសង់ផ្លូវមេតុងអាមេមួយខ្សែ និងគម្រោងសាងសង់លូជ្រុងទោលមួយកន្លែង ស្ថិតក្នុងឃុំកំពង់ឃ្លាំង និងឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុង គណៈកម្មការលទ្ធកម្មឃុំទាំងពីរ និងក្រុមហ៊ុនម៉ៅការផងដែរ។

បើតាមលោក ប៉ា ប៉ូរ ប្រធានគណៈកម្មការលទ្ធកម្មឃុំកំពងឃ្លាំង បានឲ្យដឹងថា សម្រាប់គម្រោងផ្លូវបេតុងអាមេ១ខ្សែ ដែលគណៈកម្មការលទ្ធកម្មឃុំ បានដាក់ឲ្យដេញថ្លៃសាងសង់នាពេលនេះ មានប្រវែង ២២០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ ស្លាកសញ្ញាគម្រោងចំនួន១ និងសាងសង់លូមូលប្រវែង៥០ម៉ែត្រ ក្នុងតម្លៃប៉ានស្មាន ១៥០,៩១៦,០៩៥រៀល។ ជាមួយគ្នានោះ គម្រោងនេះមានក្រុមហ៊ុនម៉ៅការដាក់សំណើដេញថ្លៃចំនួន ៤ក្រុមហ៊ុន ហើយក្រោយពីបានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារដំណើរដេញថ្លៃរបស់អ្នកទទួលម៉ៅការមក ជាលទ្ធផលបានទៅលើក្រុមហ៊ុន ហ៊ួរ ឆូយ ក្នុងទឹកប្រាក់ចំនួន ១៤៩,០០០,០០០រៀល។

ចំណែកលោក វ៉ាន់ វុត ប្រធានគណៈកម្មការលទ្ធកម្មឃុំដានរុន បានឲ្យដឹងថា គណៈកម្មការលទ្ធកម្មឃុំ បានដាក់ឲ្យដេញថ្លៃគម្រោងសាងសង់លូជ្រុងទោលមួយកន្លែង មានប្រវែង៦ម៉ែត្រ ទទឹង៤ម៉ែត្រ កំពស់២ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ៥៧,០១០,៨០០រៀល។ ជាមួយគ្នានោះ គម្រោងនេះ មានក្រុមហ៊ុនម៉ៅការដាក់សំណើដេញថ្លៃចំនួន ៤ក្រុមហ៊ុន ហើយក្រោយពីបានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារដំណើរដេញថ្លៃរបស់អ្នកទទួលការរកមកឃើញថា មានមួយក្រុមហ៊ុនគ្មានសុពលភាព និងជាលទ្ធផលបានទៅលើក្រុមហ៊ុន ហ៊ត់ ហង ក្នុងទឹកប្រាក់ចំនួន ៥៦,០០០,០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយបញ្ចប់គម្រោងនៃការដេញថ្លៃនេះ ចំពោះក្រុមទាំង២ ដែលទទួលបានការម៉ៅការគម្រោងខាងលើ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាថា នឹងអនុវត្តន៍ការងារគម្រោងសាងសង់ផ្លូវមេតុងអាមេមួយខ្សែ និងគម្រោងសាងសង់លូជ្រុងទោលមួយកន្លែងនេះ ឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុត្តនៃការសាងសង់ និងគោរពទៅតាមលក្ខខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា។

Tags: ដេញថ្លៃផ្លូវផ្លូវ​បេតុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប

លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី៩ នៅទីលានជល់ដំរី ដោយមានអ្នកចូលរួមជាង ៥០០នាក់

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី៩ នៅទីលានជល់ដំរី ដោយមានអ្នកចូលរួមជាង ៥០០នាក់

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.