Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី៩ នៅទីលានជល់ដំរី ដោយមានអ្នកចូលរួមជាង ៥០០នាក់

ដោយ Pothe Thun
21/06/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី៩ នៅទីលានជល់ដំរី ដោយមានអ្នកចូលរួមជាង ៥០០នាក់
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ចគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី៩ នៅទីលានជល់ដំរីនៃបរិវេណអង្គរធំ ខេត្តសៀមរាប ដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការឆ្នាំទស្សនាកម្ពុជា២០២៣ និងក្រោមគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ ដោយមានអ្នកចូលរួមជាង ៥០០នាក់។

ក្នុងនាមរដ្ឋបាលខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចាត់ទុកការរៀបចំឱ្យមានព្រិត្តិការណ៍ ទិវាយោគៈអន្តរជាតិលើកទី៩ នាពេលនេះ ថាជាការរួមចំណែកផ្សព្វផ្សាយចេញពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ពីព្រោះថាខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បើទោះបីជាកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមុនគេក្នុងចំណោម ប្រទេសសមាជិកអាស៊ានក៏ដោយ។ លោកជឿជាក់ថាព្រឹត្តិការណ៍បែបនេះ នឹងបន្តប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរជាបន្តទៀត។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា មានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយជោគជ័យ ដែលជាគន្លិះក្នុងការបើកប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញតាំងពីចុងឆ្នាំ២០២១។ ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៧២១.៦៦៨នាក់ កើនឡើង៦១៣%, ក្នុងនោះមាន ទេសចរឥណ្ឌាចំនួន ២២.១០៣នាក់ កើនឡើង៦៣០%។ ឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ និងទេសចរ ក្នុងស្រុកចំនួន ១៩លាននាក់ ដែលនឹងនាំមកនូវចំណូលជាតិ ៤ពាន់លានដុល្លាអាមេរិក។ ឯកឧត្តម បញ្ជាក់ថា៖ទិវាយោគៈអន្តរជាតិ ត្រូវប្រារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានអ្នកចូលរួមរាប់ លាននាក់នៅទូទាំងពិភពលោក ហើយទិវានេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នាប្រធានបទឆ្នាំនេះគឺមនុស្សជាតិ ក៏ដូចជាដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការឆ្នាំទស្សនាកម្ពុជា២០២៣ ផងដែរ ខណៈដែលការហាត់យោគៈ ត្រូវបានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ទទួលស្គាល់ពីអត្ថប្រយោជន៍របស់វា ហើយបានយកទៅអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖យោគៈនេះ មានដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា “យោគៈមកពីពាក្យសំស្ក្រឹត មានន័យថាចូលរួមឬរួបរួម ដែលតំណាងឱ្យការសំយោគគ្នា រវាងចិត្ត កាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀត យោគៈ គឺលើកស្ទួយនូវសារសន្តិភាព ក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា “ពិភពលោកគឺជាគ្រួសារតែមួយ” ។

សូមជំរាបថា៖តាំងពីឆ្នាំ២០១៥មក ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា តែងតែសហការរៀបចំព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ The International Day of Yoga” នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានរៀបចំនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយម ។មានហេតុផលសំខាន់ៗមួយចំនួនក្នុងការរៀបចំទិវាយោគៈអន្តរជាតិ៖ ធ្វើឱ្យល្អប្រសើរនូវសុខភាពផ្លូវកាយ ចិត្ត និងវិញ្ញាណ កាត់បន្ថយភាពតានតឹង និងជួយឱ្យខួរក្បាលដំណើរការបានល្អ ជួយធ្វើឱ្យមនុស្សមានភាពរហ័សរហួន និងមានថាមពល ផ្សព្វផ្សាយសន្តិភាព និងសុខភាពសាធារណៈនៅទូទាំងពិភពលោក ជំរុញឱ្យមានការឯកភាព និងការស្រុះស្រួលគ្នានៅទូទាំងពិភពលោក ជំរុញឱ្យមានការយល់ដឹងពីអត្ថប្រយោជន៍នៃលំហាត់ប្រាណបែបយោគៈ ទទួលស្គាល់ថា យោគៈ ជាលំហាត់ប្រាណដ៏ល្អបំផុតនៅលើពិភពលោក៕

អត្ថបទ៖ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍ទិវាយោគៈស្ថានទូតឥណ្ឌា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់វគ្គបំប៉នជំនាញរបស់ខ្លួនដោយជោគជ័យ

កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់វគ្គបំប៉នជំនាញរបស់ខ្លួនដោយជោគជ័យ

យុវសិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ៧០នាក់ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ៧០នាក់ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.