Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប

ដោយ Pothe Thun
20/06/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារជាមួយសិក្ខាកាមកំពុងរៀនផ្នែកបដិសណ្ឋារកិច្ច ចំនួន ៣០០នាក់ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ប្អូនៗដែលកំពុងរៀនផ្នែកបដិសណ្ឋារកិច្ចទាំងអស់ សុទ្ធសឹងតែជាសរសរទ្រូង ដ៏រឹងមាំសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់តែម្តង។

លោកជំទាវ បន្ថែមថា ការបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ដោយមិនគិតថ្លៃនេះ ជាឱកាសដ៏ល្អមួយសម្រាប់យុវជនបន្តវេន ជាពិសេសយុវជនដែលមកពីគ្រួសារមានជីវភាពខ្វះខាត ពុំមានលទ្ធភាពរៀនបន្ត ដែលអាចឲ្យពួកគាត់ ចាប់យកជំនាញដ៏ច្បាស់លាស់មួយសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានវត្តមានក្នុងឱកាសនោះ លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ដែលជាអ្នករៀបចំវគ្គបណ្តុះបណ្តាលនេះ បានឲ្យដឹងថា វគ្គនេះមានរយៈពេល សរុប៦ខែ ដោយចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០២៣ រួមមានផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ លោកថា ក្នុងការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងសិក្សាពី ទ្រឹស្តី និងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន២ខែ ហើយ៤ខែទៀត ជាវគ្គកម្មសិក្សា ដែលតម្រូវឲ្យសិក្ខាកាម ត្រូវទៅធ្វើការហាត់ការតាមមុខជំនាញរាងៗខ្លួននៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប។

ប្រធានសមាគមរូបនេះ បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអនុសាសន៍ ដាក់ ឲ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដោយសម្ដេចតេជោ បានស្នើរឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់អាទិភាពដល់ការអនុវត្តជាក់ស្ដែង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ “វិស័យទេសចរណ៍ជាមាសបៃតង” ដែលជាវិស័យមួយចូលរួមដល់ការសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់កម្ពុជាផងដែរ។

គួរជម្រាបថា ការបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងបំពេញកម្លាំងពលកម្ម ផ្នែកបដិសណ្ណារកិច្ចក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ទាប់ពីវិស័យមួយនេះទទួលរងផលប៉ះពាល់យ៉ាងខ្លាំង អំឡុងពេលដែលពិភពលោកជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ បើតាមស្ថិតិត្រឹមចុងខែធ្នូ ឆ្នាំ២០២១ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកសរុបចំនួន៣២,៨១១នាក់ ក្នុងចំណោមអាជីវកម្មសរុបជាង ២,២០០ អាជីវកម្ម ដែលត្រូវបានបិទ-ផ្អាកទូទាំងប្រទេស។

អត្ថបទនិងរូបភាព: លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: បដិសណ្ឋារកិច្ចវិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី៩ នៅទីលានជល់ដំរី ដោយមានអ្នកចូលរួមជាង ៥០០នាក់

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិលើកទី៩ នៅទីលានជល់ដំរី ដោយមានអ្នកចូលរួមជាង ៥០០នាក់

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់វគ្គបំប៉នជំនាញរបស់ខ្លួនដោយជោគជ័យ

កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់វគ្គបំប៉នជំនាញរបស់ខ្លួនដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.