អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាល ដល់ក្រុមភ្នាក់ងារទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ ក្នុងការគ្រប់គ្រងហានិភ័យប្រាសាទ
ក្រុមភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរទទួលការបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហានិភ័យប្រាសាទ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ បង្កើនសមត្ថភាពផ្ទៃក្នុង ក្នុងរង្វង់ស្ថាប័នអាជ្ញាធរជាតិអប្សរាដោយផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកចេះដឹងច្រើនទៅអ្នកចេះតិច។ ពិសេសភ្នាក់ងារទេសចរណ៍ដែលធ្វើការងារផ្ទាល់នឹងប្រាសាទ។ លោកបញ្ជាក់ថា ការសិក្សាបានបង្ហាញពីចំណេះដឹងទូទៅ ...