Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប បង្ហាញថា ស្ត្រីផ្ទុកមេរោគអេដស៍៣នាក់ ទើបសម្រាលកូន ពុំមានចម្លងមេរោគអេដស៍ដល់ទារកឡើយ

ដោយ Pothe Thun
02/09/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
1.9k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្រ្តីជាម្ដាយ ៣នាក់ មានផ្ទុកមេរោគអេដស៍ បានសម្រាលកូន ដោយសុវត្ថិភាព នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប និងពុំមានការចម្លង មេរោគអេដស៍ទៅទារកឡើយ នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកប្រធានមន្ទីរពេទ្យ លើកឡើងថា តាមរយៈបទពិសោធន៍របស់គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប បានធ្វើការវះកាត់យកទារកទាំង៣នាក់ដោយសុវត្ថិភាព។ ប៉ុន្តែបន្ទាប់ពីការសម្រាលនេះ អ្នកម្ដាយមានផ្ទុកមេរោគអេដស៍ ពុំអាចបំបៅកូនទឹកដោះខ្លួនឯងផ្ទាល់បានឡើយ ចៀសវាងការចម្លងមេរោគអេដស៍ទៅដល់ទារកតាមរយៈទឹកដោះ។ ជាមួយនោះ ចំពោះស្ត្រីមានផ្ទុកមេរោគអេដស៍ ទើបសម្រាកកូន នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប នឹងទទួលបាន ការឧបត្ថម្ភពីមន្ទីរពេទ្យ ជាម្សៅទឹកដោះគោ សម្រាប់ទារករយៈពេល៩ខែ។

ក្នុងឱកាសនោះដែរ លោក ហឿន សំនៀង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងជាជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននាំយកនូវអំណោយសប្បុរសធម៌ជូនដល់ ស្រ្តីផ្ទុកមេរោគអេដស៍ទាំង៣នាក់នោះផងដែរ។ ក្នុងនោះ ស្ត្រីឈ្មោះ លី គឹមស្រីថេង អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានជីវភាពទីទ័លក្រ និងជាស្រីមេម៉ាយ មានកូន២នាក់ ម្តាយឪពុក បាត់បង់ការងារក្នុងវិបត្តិកូវីត១៩ ជីដូនចាស់ជរា ព្រមទាំងមាន ក្មួយកំព្រា ៣នាក់រស់នៅក្នុងបន្ទុកថែមទៀតនោះ ទទួលបាន អង្ករ ២០០គីឡូក្រាម ត្រឹខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ១លានរៀល។ បន្ថែមពីនោះ លោក ក៏នឹងបន្តជួយឧបត្ថម្ភក្នុងខែ ១០០ដុល្លារ រយៈពេល៣ខែ។ ដោយឡែក ស្ត្រីជាម្តាយ មានផ្ទុកមេរោគអេដស៍ ២នាក់ទៀត ទទួលបានអំណោយក្នុងម្នាក់ៗ ទទួលបាន អង្គរ៥០គីឡូក្រាម ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកា៣០ម៉ឺនរៀល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ទោះបីស្ថិតក្នុងវិបត្តិកូវីត១៩ ការសម្រាលកូននៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប នៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ មន្ទីរពេទ្យទទួលពិនិត្យស្រ្តីមានផ្ទៃពោះបានចំនួនជិត ៩ម៉ឺននាក់ និងទទួលស្រ្តីឲ្យសម្រាលកូនមានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ គិតជាមធ្យមក្នុង១ថ្ងៃ ក្នុងមន្ទីរពេទ្យនេះមានស្រ្តីសម្រាលកូនចន្លោះពី ៧០នាក់ ដល់ ១០០នាក់។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: មន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាបសម្រាលកូនស្ត្រី​ផ្ទុកមេរោគ​អេដស៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី១ក្នុងចំណោម៧វេន នៅទីអារាមក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី១ក្នុងចំណោម៧វេន នៅទីអារាមក្នុងក្រុងសៀមរាប

ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.