Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

ដោយ Pothe Thun
03/09/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះគ្រូវិមលសំវរ នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានមានសង្ឃដីការថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល គណៈសង្ឃខេត្ត និង មន្ទីរធម្មការ និង សាសនាខេត្តសៀមរាប លើវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងខណៈពេលបច្ចុប្បន្នកំពុងមានការរាតត្បាតជាសកលនោះ សម្រាប់វត្តស្វាយរមៀតនេះ ទាំងនៅកន្លែងរៀបចំកម្មវិធីពូនភ្នំខ្សាច់ , កន្លែងបោះបាយបិណ្ឌ និងកន្លែងប្រគេនចង្ហាន់សុទ្ធតែដាក់ទឹកអាល់កុលទុកឱ្យពុទ្ធបរិស័ទលាងដៃ និងបានរៀបចំកន្លែងលាងសម្អាតដៃជាមួយសាប៊ូ និងដាក់ទឹកអាកុលសម្រាប់ពុទ្ធបរិស័ទ បានលាងដៃសម្អាតមេរោគជាច្រើនកន្លែង រួមជាមួយការចាក់សារអប់រំ ស្ដីអំពីវិធានការការពារជំងឺកូវីដ១៩ តាមរយៈមីក្រូរបស់វត្តផងដែរ។

ព្រះតេជគុណមានសង្ឃដីកាបន្តថា ព្រះអង្គបានបង្រៀនដល់កូននេនតូចៗ ឱ្យចេះលាងដៃឱ្យបានស្អាត និងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះការធ្វើអនាម័យឱ្យបានស្អាតជាប្រចាំនេះ គឺជាកត្តាមួយដ៍សំខាន់ក្នុងការការពារឆ្លងមេរោគកូវីដ១៩នេះ ហើយសម្រាប់ព្រះសង្ឃគ្រប់អង្គដែលគង់នៅក្នុងវត្តស្វាយរមៀតនេះ គឺព្រះអង្គតែងតែណែនាំជាប្រចាំដើម្បីឱ្យអនុវត្តជានិច្ច ក្នុងការសាងសម្អាតដៃឱ្យបានស្អាត ជាពិសេសយាយជីតាជីរួមជាមួយពុទ្ធបរិស័ទ ដែលមកកាន់បិណ្ឌ គឺត្រូវបានឱ្យលាងសម្អាតដៃជាមួយ អាកុលឬសាប៊ូ មុនពេលឡើងទៅស្តាប់លោកសូត្រមន្ត ឬទៅប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដោយមានគម្លាតសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌ ឬអ្នកស្រុកខ្លះហៅថាបុណ្យកាន់វេន ជាបុណ្យតាមកាល និងតាមគន្លងប្រពៃណីព្រះពុទ្ឋសាសនា ដែលកើតមានឡើងតាំងពីសម័យពុទ្ឋកាលមកម្ល៉េះ ដែលកាលនោះមានរយៈពេល៣ខែគិតចាប់ពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សា គេហៅថាបុណ្យបវរណាបច្ច័យបួន ដើម្បីផ្គត់ផ្គង់ភត្តាហារប្រចាំថ្ងៃដល់ព្រះសង្ឃដោយសារភ្លៀងជោគជាំ លំបាកក្នុងការត្រាចរបិណ្ឌបាត្រ ប៉ុន្តែចាប់ពីក្នុងរជ្ជកាលព្រះបាទអង្គដួងមកដល់បច្ចុប្បន្ន ពិធីនេះត្រូវបានប្រារព្ឋឡើងចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ ដោយព្រះអង្គឈ្វេងយល់ថា ពិធីនេះមិនអាចធ្វើរយៈពេល៣ខែបានឡើយ ដោយសារប្រជានុរាស្ត្រជាប់រវល់ក្នុងការងារបង្កបង្កើនផល ទើបព្រះអង្គកំណត់ឱ្យធ្វើតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​បុណ្យ​ភ្ជុំបិណ្ឌវត្ត​ស្វាយ​រមៀតវិធានការការពារជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី ១ នៅវត្តពិភទ្ធរង្សី រាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី ១ នៅវត្តពិភទ្ធរង្សី រាជធានីភ្នំពេញ

អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា បណ្ដោយជិតមួយម៉ែត្រ

អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា បណ្ដោយជិតមួយម៉ែត្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.