Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

ដោយ Pothe Thun
03/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែជាប្រទេសដែលឧក្រិដ្ឋជនគ្រឿងញៀន បាននាំចូលគ្រឿងញៀនមកធ្វើការចែកចាយបន្ត និង មានអ្នកប្រើប្រាស់បន្ត បើទោះជាមានការបិទទ្វារព្រំដែននៃប្រទេសនិមួយៗលើពិភពលោក បិទជើងហោះហើរជាអន្តរជាតិក្នុងដំណាក់កាលនៃការគម្រាមកំហែងធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ ហើយបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនកើនជាង២២ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ ប៉ុន្តែចំពោះគ្រឿងញៀនដែលចាប់បាន គឺថយចុះជាង២៣ភាគរយ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៩ ដូច្នេះតាមរយៈនៃលទ្ធផលខាងលើ បានឆ្លុះបញ្ចាំងអំពីចំណុចខ្លាំងរបស់កម្លាំងសមត្ថកិច្ច ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ទប់ស្កាត់ការហូរចូល និងឆ្លងកាត់គ្រឿងញៀន តាមតំបន់ព្រំដែន ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងអញ្ជើញជាអធិបតីនៃកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និង លើកទិសដៅការងារឆមាសទី២ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ រួមជាមួយនឹងលោក ពិន ប្រាកដ អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា មានប្រសាសន៍បន្ថែមថា ក្នុងឱកាសនេះសូមអាជ្ញាធរខេត្ត ជាពិសេសលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប សូមទុកបញ្ហាគ្រឿងញៀននេះ ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពផ្សេងៗទៀត ដែលត្រូវធ្វើការដោះស្រាយជាបន្ទាន់ និង មានប្រសិទ្ធភាព ព្រោះថា រឿងគ្រឿងញៀននេះវាបានធ្វើឲ្យប៉ះពាល់ដល់គ្រប់ផ្នែកទាំងអស់នៃសង្គមជាតិយើង ក្នុងនោះប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង ប៉ះពាល់ដល់សុខុមាលភាពសង្គម ជាពិសេសប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រោះសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនេះ វាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សង្គមជាតិទាំងមូលរបស់យើង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមឧត្តមសេនីយ៍ឯកអគ្គលេខាធិការរង បានមានប្រសាសន៍បន្ថែមទៀតថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតែជាអទិភាពក្នុងការស្រាវជ្រាវបន្ត និងបង្ក្រាបករណីផលិតកែច្នៃ បន្តពង្រឹងសមត្ថភាព ឆន្ទៈ គុណធម៌ស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់មន្រ្តីអនុវត្តច្បាប់តាមទិសស្លោករបស់សម្តេចក្រឡាហោម ស ខេង ( ៣កុំ ១រាយការណ៍ ) គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីបទល្មើសគ្រឿងញៀន ហើយរឿងសំខាន់នៃការឆ្លើយតប គឺជាយន្តការ ដូច្នេះផ្អែកតាមសមាភាពនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ដែលមានតាំងពីថ្នាក់ខេត្តដល់មូលដ្ឋាននោះ សូមសហការឲ្យបានជិតស្និទ្ធជាមួយនឹងសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ថ្នាក់ បន្តធ្វើការស្រាវជ្រាវ បង្ការ បង្ក្រាប និង ទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះសកម្មភាពជួញដូរ ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន ។

នៅក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បញ្ជាក់ថា គ្រឿងញៀនវាជាឧបករណ៍រារាំងដល់ការអភិវឌ្ឍជាតិ រួមទាំងសន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ ហើយរយៈកាលកន្លងមករដ្ឋបាលខេត្ត ជាពិសេសគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បាន យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការចុះអប់រំ ផ្សព្វផ្សាយ បង្ការ និង ទប់ស្កាត់ ដោយមានការចូលរួមបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលជាលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២០នេះ យើងបង្ក្រាបបទល្មើសគ្រឿងញៀនបាន ២.៣៥ករណី , ឃាត់ខ្លួនជនសង្ស័យបានជាង៨០០នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនបានជិត ៩.០០០ក្រាម ។

លោក ពិន ប្រាកដ បញ្ជាក់បន្ថែមថា រដ្ឋបាលខេត្ត នឹងមិនបន្ធូរដៃឡើយចំពោះការស្រាវជ្រាវ ការបង្ការ ការបង្ក្រាប និង ការទប់ស្កាត់នូវរាល់សកម្មភាពនៃការជួញដូរ ការចែកចាយ និង ការប្រើប្រាស់គ្រឿងញៀន ជាពិសេសបង្កើនការផ្សព្វផ្សាយតាមគ្រប់រូបភាព ឲ្យបានដល់ប្រជាពលរដ្ឋគ្រប់ៗរូបនៅមូលដ្ឋាន អំពីផលវិបាក និង ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រឿងញៀនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី ១ នៅវត្តពិភទ្ធរង្សី រាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី ១ នៅវត្តពិភទ្ធរង្សី រាជធានីភ្នំពេញ

អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា បណ្ដោយជិតមួយម៉ែត្រ

អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា បណ្ដោយជិតមួយម៉ែត្រ

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.