Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី១ក្នុងចំណោម៧វេន នៅទីអារាមក្នុងក្រុងសៀមរាប

ដោយ Pothe Thun
03/09/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី១ក្នុងចំណោម៧វេន នៅទីអារាមក្នុងក្រុងសៀមរាប
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាន់បិណ្ឌវេនទិ១ នៅវត្តព្រះព្រហ្មរ័ត្ន ស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាប និងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប។

មានថ្លែងសំណេះសំណាលនាពេលនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា មានប្រសាសន៍ថា ពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យធំដ៏មួយក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀត ដែលពុទ្ធសាសនិកជនកម្ពុជា នាំគ្នាប្រារព្ធធ្វើមិនដែលអាក់ខានឡើយ។ ពិធីបុណ្យកាន់បិណ្ឌនេះ រដ្ឋបាលខេត្ត នឹងរៀបចំឡើងចំនួន៧វេន តាមបណ្ដាវត្តអារាមនានា ដើម្បីទំនុកបម្រុងបច្ច័យ៤ ចំពោះព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងទីវត្តអារាម និងមានគោលបំណងធំៗ ៣យ៉ាងគឺ៖
ទី១- តបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយ។

ទី២- សន្សំបុណ្យកុសល សេចក្តីសុខ សេចក្តីចម្រើន សម្រាប់ខ្លួនយើងម្នាក់ៗ និង មានគុណរបស់យើង ព្រមទាំងបានចូលស្ដាប់ឱវាទសម្ដែងដោយព្រះសង្ឃ សម្រាប់អប់រំខ្លួនឯង ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

និងទី៣- បង្កើតសាមគ្គីធម៌ រវាងព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទនៅជិតឆ្ងាយ ជាពិសេសវាបានបង្ហាញពី ការសាមគ្គីភាព រវាងរដ្ឋបាលខេត្ត ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត។

ឯកឧត្តម ក៏បានរំលឹកពីអតីតកាល ដ៏ជូរចត់របស់កម្ពុជាយើង ក្នុងរបប ប៉ុល ពត ចន្លោះពី១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយពួកវាបានបំបិទសិទ្ធិសេរីភាព របស់ប្រជាជនគ្រប់បែបយ៉ាង ទាំងខាងជំនឿសាសនា ការដើរហើរ និងការនិយាយស្ដី ចំណែកព្រះសង្ឃវិញ ក៏ត្រូវបានចាប់ផ្សឹក ជម្លៀសចេញពីវត្ត រីឯទីអារាម ក៏ក្លាយជាទីឃុំឃាំងប្រជាជនស្លូតត្រង់ កាប់សម្លាប់ ឬជាកន្លែងចិញ្ចឹមសត្វ។ លើសពីនោះ ប្រជាជនត្រូវបានបង្អត់អាហារ ធ្វើការលើសកម្លាំង គ្មានថ្ងៃសម្រាក និងភ័យព្រួយ ពីការយកទៅសម្លាប់ចោល គ្រប់ពេលវេលា។ ដោយសារគុណថ្ងៃរំដោះ ៧មករា ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជា ឱ្យរួចផុតពីការបំផ្លិចបំផ្លាញ និងកាប់សម្លាប់ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្នែកអាណាចក្រ និងពុទ្ធចក្រ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ មានភាពល្អប្រសើរជាលំដាប់ និងមានការកោតសរសើរលើឆាកអន្តរជាតិ។ បច្ចុប្បន្នវិស័យពុទ្ធិកសិក្សា ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដោយយើងមានសាលាធម្មវិន័យ ចាប់ពីថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក និងសាលាពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផង ។

គួរជម្រាបថា ពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២០ ចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងនោះរដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកាន់បិណ្ឌចំនួន៧វេនផងដែរ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: កាន់បិណ្ឌរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

ព្រះសង្ឃគង់នៅវត្តស្វាយរមៀត បង្ហាញពីការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី ១ នៅវត្តពិភទ្ធរង្សី រាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី ១ នៅវត្តពិភទ្ធរង្សី រាជធានីភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.