Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលស្រុកសូទ្រនិគម ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ដែរជាប់នៅក្នុងតំបន់បិទខ្ទប់

ដោយ Pothe Thun
04/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ស វណ្ណារ័តន៍ អនុប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកសូទ្រនិគម តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន រដ្ឋបាលស្រុកសូទ្រនិគម ដើម្បីចូលរួមចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ជាប់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អំណោយទាំងនោះរួមមាន៖ អង្ករ ៥០០គីឡូ ,ទឹកត្រី ២០យួរ ,ទឹកស៊ីអ៊ីវ ២០យួរ ,មី ២០កេះ និងទឹកសុទ្ធចំនួន ២០០យួរផងដែរ។

នៅក្នុងឱកាសនោះ លោក ស វណ្ណារ័តន៍ តំណាងឲ្យសមាជិកក្រុមការងារសមាគមចលនាយុវជនកម្ពុជា បានលើកឡើងថា ចំពោះសកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួនរបស់ក្រុមការងារនាពេលនេះ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរស្រុកសូទ្រនិងគម ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់នៃតំបន់ក្រហម ដោយមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់របស់បងប្អូនប្រជាបលរដ្ឋក្នុងតំបន់បិទខ្ទប់ ខណ:ពេលដែលជំងឺកូវិដ-១៩ កំពុងរាតត្បាតដោយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើងរហូតមកដល់ពេលនេះ យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីវិសាលភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍បន្ថែមទៀត។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខអនុវត្តទៅតាមវិធានការណ៏របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានថ្លែងអំណរគុណដល់ក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ទាំងអស់ដែលបាននាំយកអំណោយមកប្រគល់ជូនក្នុងពេលនេះ ស្របពេលប្រជាពលរដ្ឋក្នុងស្រុកនេះ កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់។ ជាមួយគ្នានោះដែរពួកយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ហើយក៏ត្រូវចេះសាមគ្គីគ្នា ដើម្បីជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងទប់ស្កាត់នឹងធ្វើការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សាឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ស្រុក​សូទ្រនិគមសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.