Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

ដោយ Pothe Thun
05/08/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ
129
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់តាំងពីការរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ ក្នុងអំឡុងចុងឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននេះ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើន លើសកលលោកជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលបានទទួលរងនូវប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយក៏បណ្ដាលឲ្យមានការរាំងស្ទះនូវសេដ្ឋកិច្ចជាតិ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។

ទាក់ទងបញ្ហានេះលោកស្រី ទុយ លាំ អភិបាលរងស្រុកទទួលបន្ទុកកិច្ចការស្រ្តី និងកុមារស្រុកសូទ្រនិគម បានជំរុញឲ្យកសិករ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋទូទៅមួយចំនួនក៏ពិតមែន អាជ្ញាធរស្រុកសូទ្រនិគមតែងតែធ្វើការជំរុញលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺស្រ្តី គួរតែងាកមកបង្កបង្កើនផល តាមរយៈការដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ឬអាចកាត់បន្ថយការចំណាយប្រចាំថ្ងៃ ទន្ទឹមហ្នឹងប្រាក់ចំណូលត្រូវបានកាត់បន្ថយ ឬបាត់បង់ប្រាក់ចំណូលជាដើម ជាជាងរង់ចាំជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងបរិបទកូវីដ-១៩ ដែលអាចជួយទ្រទ្រង់បានមួយរយៈពេលខ្លីតែប៉ុណ្ណោះ។

លោកស្រីអភិបាលរងស្រុក បញ្ជាក់ថា អាជ្ញាធរស្រុកតែងតែសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូពាក់ព័ន្ធ ធ្វើការជួយបង្កើនសេដ្ឋកិច្ចដល់ស្រ្តីតាមរយៈការផ្ដល់ជំនាញវិជ្ជាជីវៈ និងការផ្ដល់ជាគ្រាប់ពូជផ្សេងៗ ដើម្បីធ្វើជាដើមទុនដែលអាចជួយសម្រួលដល់ជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់។ លោកស្រីក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំង សូមកុំចាញ់បោកតាមមេខ្យល់ ធ្វើការចំណាកស្រុកដោយប្រថុយប្រថាន ដែលនាំឲ្យមានការខាតបង់ និងជួបបញ្ហាប្រឈមនានា ក្នុងបរិទនៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជុំវិញបញ្ហានេះលោកស្រី ញាន ភួងម៉ាលី នាយិកាប្រតិបត្តិនៃអង្គការរចនាស្រ្តី និងជាប្រធានបណ្តាញសម្របសម្រួលអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តសៀមរាប បានឲ្យដឹងដែរថា ដើម្បីជាជំនួយដល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្រ្តី កន្លងមកអង្គការការរចនាស្រ្តី បានចងក្រងជាបណ្ដាញសហគមន៍ស្រ្តី ដែលជួយជំរុញឲ្យស្ដ្រីអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ក្នុងការប្រកបរបរ ចំណេះ ជំនាញ និងឱកាសណាមួយដែលជួយបង្កើនប្រាក់ចំណូល ដើម្បីអាចលើកស្ទួយសេដ្ឋកិច្ចគ្រួសារដោយខ្លួនឯង ដោយមិនពឹងផ្អែកលើស្វាមីតែមួយមុខ។

សូមរំលឹកថា ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងផងប៉ះពាល់ក្នុងបរិបទកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានឧបត្ថម្ភជាសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងបរិបទកូវីដ-១៩ មានជិត៦៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយប្រាក់អស់ជាង១១ម៉ឺនលានរៀល និងចំណាយលើការអន្តរាគមន៍អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះប្រមាណជាង១ពាន់៥រយ លានរៀលផងដែរ៕

អត្ថបទ៖ លោក ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដាំដំណាំលោកស្រី ញាន ភួងម៉ាលីលោកស្រី ទុយ លាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះទេវះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះទេវះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ការជួសជុលប្រាសាទបាយក្អែក ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ នឹងបញ្ចប់ជាស្ថាពរនៅចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ

ការជួសជុលប្រាសាទបាយក្អែក ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ នឹងបញ្ចប់ជាស្ថាពរនៅចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.