Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

ដោយ Pothe Thun
05/08/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមរយៈប្រព័ន្ធវិឌីអូ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ជានាយក នាយករងរដ្ឋបាលសាលាខេត្ត , នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

គួររំលឹកថា របៀបវារៈនៃកិច្ចប្រជុំនេះ មានចំនួន ៤ គឺ ៖ ទី១. ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ , ទី២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត , ទី៣.ពិនិត្យ ពិភាក្សា និងអនុម័តលើការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និង ទី៤.បញ្ហាផ្សេងៗ។ ក្រៅពីរបៀបវារៈទាំងបួននេះ អង្គប្រជុំបានលើកយកនូវបញ្ហាមួយចំនួនមកពិភាក្សា រួមមាន ៖ អំពីវិធានការក្នុងការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសដែលស្ថានការនៃជំងឺនេះកំពុងបន្តរីករាលដាលកាន់តែខ្លាំង , បញ្ហាករណីមេរោគបម្លែងថ្មីប្រភេទឌែលតា , បញ្ហាទទួលប្រជាពលរដ្ឋមកពីក្រៅប្រទេស , ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្ត , ការធ្វើអាជីវកម្មផលិតផលក្លែងក្លាយទាំងសម្ភារ់ប្រើប្រាស់ និងម្ហូបអាហារ , បញ្ហាសុវត្ថិភាពចរាចរណ៍ , បញ្ហាការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប , បញ្ហាអំពើហិង្សាលើស្រី និងកុមារ និងបញ្ហាគ្រោះមហត្ថរាយផ្សេងៗ ដូចជាបញ្ហាទឹកជំនន់ និងអគ្គិភ័យ ជាដើម។

លោក លី សំរិទ្ធ បានមានប្រសាសន៍ថា កន្លងមកនេះ បើទោះជាការគ្រប់គ្រងទិន្នន័យអ្នកដំណើរ និងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងករណីឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញឲ្យធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកទៅវិភាគ រួមទាំងបានបញ្ជូនអ្នកវិជ្ជមានទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត និងទីតាំងព្យាបាលផ្សេងៗជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែវានៅតែជាក្តីព្រួយបារម្ភ ដោយសារចំនួនអ្នកមកពីក្រៅប្រទេសមានចំនួនកើនឡើង ហើយក្នុងនោះដែរចំពោះអ្នកមកពីក្រៅប្រទេសនេះដែរ ក្រុមការងារក៏បានរកឃើញនូវករណីវិជ្ជមានជំងឺកូវីដ-១៩ និងវិរ៉ុសបម្លែងខ្លួនថ្មី ប្រភេទឌែលតាជាច្រើនករណី ដែលវាជាបញ្ហាមួយធ្វើឲ្យអាជ្ញាធរខេត្តមានការព្រួយបារម្ភ ហើយម៉្យាងទៀតក៏នៅមានប្រជាពលរដ្ឋមួយចំនួន នៅមិនបានបង្ហាញអំពីភាពស្មោះត្រង់ និងមិនបានចូលរួមសហការទប់ស្កាត់កូវីដ-១៩នៅឡើយ ហើយថែមទាំងបណ្តាលឲ្យសកម្មភាពរបស់ខ្លួនបានក្លាយជាសកម្មភាពនៃភ្នាក់ងារចម្លងជំងឺផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ដូច្នេះក្នុងឱកាសនេះ សូមឲ្យក្រុមការងារ និងមន្ត្រីជំនាញទាំងអស់ ត្រូវពង្រឹងនូវវិធានឲ្យបានតឹងរឹងបន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស ដោយតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ទាំងអាជ្ញាធរខេត្ត និងក្រុង/ស្រុក ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីកុំឲ្យមានករណីឆ្លងក្នុងសហគមន៍ និង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរដ្ឋបាលខេត្ត និងវិធានការឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ ជាកំហិត ហើយចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកុមារ និង យុវវ័យ ដែរមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ ត្រូវមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ព្រោះវាជាវិធានការចាំបាច់មួយ ដើម្បីដោះស្រាយ និង ស្ដារឡើងវិញចំពោះការបង្កើនចំណេះដឹងឡើងវិញសម្រាប់យុវ័យយើង ព្រោះថាការចាក់វ៉ាក់សាំងជូនពួកគាត់នេះ វាអាចជាឱកាសដែលឲ្យក្រសួងអប់រំយុវជន និងកីឡា អាចដំណើរការនៃការចាប់ផ្ដើមឲ្យមានការបើកសាលារៀនឡើងវិញ ដូចនេះសូមឲ្យក្រុមការងារត្រូវពន្លឿនបន្ថែមទៀត ចំពោះការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់ៗគ្នា តាមដែរអាចធ្វើទៅបាន ក្នុងនោះលោកគ្រូអ្នកគ្រូ ក៏ដូចជាអាណាព្យាបាល ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតសម្រាប់កូនៗរបស់ខ្លួន អំពីវិធីសាស្រ្តក្នុងការការពារនៃការឆ្លងនូវជំងឺកូវីដ-១៩ ដែលជាជំងឺមួយដ៏កាចសាហាវ កំពុងតែរីករាលដាលនៅលើពិភពលោក ពុំទាន់មានថ្នាំព្យាបាលនោះទេ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបង្កើនការរឹតបន្ទឹងបន្ថែមទៀតក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នេះ ជាពិសេសការបង្កើនការផ្សព្វផ្សាយ និងត្រូវណែនាំដល់ប្រជាពលរដ្ឋយើងឲ្យចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបាគ្រប់ៗគ្នា ស្របពេលដែរក្នុងខេត្តសៀមរាបបច្ចុប្បន្នកំពុងមានស្ថានភាពគួរឲ្យព្រួយបារម្ភ ហើយបណ្ដាសង្កាត់ក្នុងក្រុង និងឃុំមួយចំនួននៅតាមបណ្ដាស្រុកក្នុងខេត្ត ដែរកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ហាផ្លូវថ្នល់ និង បញ្ហាស្លាកសញ្ញាចរាចរណ៍ផងដែរ៕

អត្ថបទ ៖ លោក អ៊ុន ណារាជ្យ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣បើកកិច្ចប្រជុំសាមញ្ញលើកទី២៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះទេវះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះទេវះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.