សមាគមមិត្តនគរបាលជាតិកម្ពុជា នាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពមន្ត្រីនគរបាលខេត្តសៀមរាប
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និង ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំប្រតិភូជាមន្ត្រីនគរបាលខេត្តសៀមរាប នាំយកថវិកាចំនួន៦លានរៀល ដែលជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា និងថវិការផ្ទាល់របស់លោកឧត្តមសេនីយ៍ និងសប្បុរសជន នៃស្នងការដ្ឋាននគរបាលខេត្តមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ...