សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្ដសៀមរាប បន្តខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧
មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងាររបស់រដ្ឋ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តន៍នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក។ ...