ក្រសួងព័ត៌មានសហការនឹងក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពីសវនកម្ម សមិទ្ធកម្ម ដល់អ្នកជំនាញក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងព័ត៌មាន ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“សវនកម្មសមិទ្ធកម្ម” ជូនដល់លោកលោកស្រីជាមន្ត្រីជំនាញមកពីគ្រប់អង្គភាពចំណុះក្រសួងព័ត៌មាន ឱ្យបានស្វែងយល់បន្ថែមថាតើសវនកម្ម សមិទ្ធកម្មជាអ្វី និងអនុវត្តដោយរបៀបណា ស្របពេលដែលអង្គភាពមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយ ថាអ្វីទៅដែលហៅថា "សវនកម្មសមិទ្ធកម្ម" ដែលសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ អ៊េមព្រីសអង្គរ ខេត្តសៀមរាប។ តំណាងឯកឧត្តម ...