សម្តេច ហេង សំរិន ជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ប្រជាជនទាំងសងខាង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានផ្តោតសំខាន់ក្នុងការបន្តនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង ទោះបីក្នុងបរិបទជំងឺកូវីដ១៩ ...