ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នារពោធិ៍ សម្ពោធសមិទ្ធិផលមួយចំនួនក្នុងមូលដ្ឋានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សាលាឆទាន ១ខ្នង បន្ទប់ទឹក២ និងអណ្តូងទឹក១ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រើប្រាស់ជាផ្លូវការ ដែលសរុបថវិកា ៣៦,៥៧៣ដុល្លារ (គិតទាំងថ្លៃទិញដី) ដែលជាការឧបត្ថម្ភរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នារពោធិ៍។ មានប្រសាសន៍ក្នុងពិធីសម្ពោធនេះ ឯកឧត្តម គុជ ស៊ីនិត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នារពោធិ៍ និងជាប្រធានក្រុមការងារចុះជួយភូមិឈូក មានប្រសាសន៍ថា សមិទ្ឋផលថ្មីទាំងនេះគឺជាសម្បត្តិសាធារណៈ ...