ទីប្រឹក្សាក្រសួងព័ត៌មាន ចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ការសរសេរព័ត៌មានបែបសន្តិភាព នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២០ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានចាត់ទុកការសរសេរព័ត៌មានបែបសន្តិភាព ជាការលាតត្រដាងការពិត និងពង្រឹងវប្បធម៌អហិង្សាលើវិស័យព័ត៌មាន ខណៈបច្ចេកវិទ្យាកាន់តែទំនើបការចេញផ្សាយព័ត៌មានក៏មានភាពរហ័ស ដូច្នេះអ្នកព័ត៌មានត្រូវត្រួតពិនិត្យ និងទទួលខុសត្រូវឱ្យបានខ្ពស់មុនចេញផ្សាយព័ត៌មានទាំងនោះ ជៀសវាងបង្ករផលប៉ះពាល់ និងបង្ករជាទំនាស់ក្រោយពេលចុះផ្សាយ ...