ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការជាង ១៥០នាក់នៃលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី នៅថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្តទាំង២៥ បានចូលរួមសិក្សា ស្វែងយល់ពីវិធាន និង និតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ទំនាក់ទំនងរវាង សវនកម្មផ្ទៃក្នុង និង សវនកម្មផ្ទៃក្រៅ ...