គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប
ក្រុមអ្នកពាក់ព័ន្ធមកពីខេត្តជាប់បឹងទន្លេសាប ចំនួនបី មានខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិសាត់ រួមនឹងមន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមសម្ពោធនូវគម្រោងថ្មីចំនួន២ ដែលគម្រោងទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។ ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាសម្ពោធគម្រោងថ្មីនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នៅសណ្ឋាគារអង្គរផារ៉ាឌី ខេត្តសៀមរាប លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន ...