ពលរដ្ឋក្រីក្រ៨០គ្រួសារ រស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ៨០គ្រួសារ ជាអតីតពលរដ្ឋរស់ក្នុងសំណង់មិនរៀបរយលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប ហើយបានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ ស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា៨ម៉ឺនរៀល។ បើតាមលោកស្រី លឹម ...