Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពលរដ្ឋក្រីក្រ៨០គ្រួសារ រស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ដោយ Pothe Thun
12/07/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពលរដ្ឋក្រីក្រ៨០គ្រួសារ រស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ៨០គ្រួសារ ជាអតីតពលរដ្ឋរស់ក្នុងសំណង់មិនរៀបរយលើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប ហើយបានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ ស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា៨ម៉ឺនរៀល។

បើតាមលោកស្រី លឹម ផល្លីកា អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារដែឡទទួលបានអំណោយនាពេលនេះ គឺជាប្រជាពលរដ្ឋក្រីក្រលំបាក ដែលពីមុនពួកគាត់បានរស់នៅក្នុងសំណង់បណ្ដោះអាសន្នលើដីផ្លូវ និងប្រឡាយសាធារណៈរបស់រដ្ឋ។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋក៏ត្រូវបានរដ្ឋបាលខេត្ត រៀបចំគម្រោងលំនៅឋានសម្បទានសង្គមកិច្ចរួមគ្នារវាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដោយធ្វើការសាងសង់ផ្ទះ ជាប្រភេទផ្ទះភ្លោះ ក្នុងមួយល្វែងមានទំហំ ៣.៥ម៉ែត្រគុណ ៧ម៉ែត្រ នៅ លើដីទំហំ ៧ម៉ែត្រគុណ ១៥ម៉ែត្រ សម្រាប់សម្បទានជូនដល់ពួកគាត់។

លោកស្រីអភិបាលរងក្រុង បន្តទៀតថា គម្រោងលំនៅឋានសម្បទានសង្គមកិច្ច បានរៀបចំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ បណ្ដាញលូទឹកភ្លៀង បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី ការភ្ជាប់សេវាប្រមូល និងដឹកជញ្ជូនសំរាម ការរៀបចំសួនច្បារ កន្លែងក្មេងលេង ការដាំដើមឈើនៅមុខផ្ទះ ការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ដល់ដើមទុន សម្រាប់បង្កើតមុខរបរខ្នាតតូច ការជំរុញសិស្សឲ្យបានសិក្សារៀនសូត្រ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង សម្រាប់ទាំងបច្ចុប្បន្ន និងសម្រាប់ក្មេងៗ ជំនាន់ក្រោយ ហើយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋបានចូលមករួមរស់នៅជាមួយគ្នា និងបានបង្កើត សហគមន៍មួយដែលមានឈ្មោះថា “សហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៍សំបួរ”។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ជានិច្ចកាលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ។ ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៨០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ នាពេលនេះ ជាសក្ខីភាពស្រាប់ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ក្នុងឱកាសនោះដែរឯកឧត្តម គុជ លីណា ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រួតពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាព ជាបន្តទៀត៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, លោក ទ្រា ពន្លឺ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋក្រីក្រ៨០គ្រួសារ រស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប ឈានដល់ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោង

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប ឈានដល់ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.