Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ

ដោយ Pothe Thun
12/07/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រ៨០គ្រួសារ រស់នៅក្នុងសហគមន៍ជ័យសាមគ្គីអភិវឌ្ឍន៏សំបួរ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
104
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវត្តចន្លោង ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប បានធ្វើការចែកជូននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប្លង់រឹង សរុបចំនួន ២៥១៨បណ្ណ នៃក្បាលដីសរុប ២៩០១ក្បាលដី ស្ថិតក្នុងភូមិចំនួន ៣នៃសង្កាត់ស្រង៉ែ រួមមាន ភូមិស្រង៉ែ ភូមិថ្នល់ និងភូមិតាចេក។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប លើកឡើងថា ចំពោះក្បាលដីដែលសម្រេចចេញប័ណ្ណបាននាពេលនេះ គឺសុទ្ធតែជាក្បាលដី ដែលមិនមានទំនាស់តវ៉ា ឬជាប់ពាក់ព័ន្ធនឹងដីបុរាណដ្ឋាន និងគោរពតាមលក្ខខណ្ឌបានត្រឹមត្រូវទៅតាមផ្លូវច្បាប់។ ដោយឡែកក្បាលដី ដែលមិនទាន់អាចចេញបណ្ណជូនបងប្អូនប្រជាពលរដ្ឋ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធី ជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញបណ្ណជូនម្ចាស់ដីជាបន្តទៀត។ ជាមួយនោះ ក្បាលដី ដែលមានជាប់ពាក់ព័ន្ធនឹងតំបន់បុរាណដ្ឋាន ដែលបានការពារដោយអាជ្ញាធរជាតិអប្សរា និង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តបាននិងកំពុងបន្តសហការណ៍ ដោះស្រាយតាមនីតិវិធីបន្ថែមទៀតជូនប្រជាពលរដ្ឋផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អញ្ជើញជាអធិបតីក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លើកឡើងថា យោងតាមលទ្ធផលនៃដំណើរការសម្រេចចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ បានបង្ហាញឱ្យឃើញថា បច្ចុប្បន្នរដ្ឋបាលខេត្ត បានបន្តខិតខំបំពេញការងាររបស់ខ្លួនលើការងារចុះបញ្ជីដីធ្លីនេះ ឱ្យទទួលបានលទ្ធផលជាអតិបរមា។ ដូចនេះ ដើម្បីជំរុញឱ្យកិច្ចការនេះដំណើរការបានកាន់តែល្អប្រសើរ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច និងក្រុមការងាររបស់មន្ទីរជំនាញក្នុងការងារចុះបញ្ជីដីធ្លីនេះ និងមានយោគយល់ខ្ពស់ ចំពោះការដោះស្រាយតាមនីតិវិធីពីមួយជំហាន ទៅមួយជំហាន។

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងបញ្ចេញសិទ្ធក្នុងការជ្រើសរើសតំណាងប្រជាពលរដ្ឋ ដែលខ្លួនពេញចិត្ត និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរជម្រាបថា ចំពោះក្បាលដីដែលទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិចំនួន ៣នោះរួមមាន ភូមិថ្នល់ក្រុមការងារចុះបញ្ជីដីធ្លី ចុះប្រមូលទិន្នន័យបានសរុបចំនួន ៩២០ ក្បាលដី សម្រេចចេញបណ្ណបាន ចំនួន ៧៤៦ ក្បាលដី មិនទាន់ចេញប័ណ្ណបានចំនួន ១៧៤ក្បាលដី។ ភូមិស្រង៉ែ ចុះប្រមូលទិន្នន័យបានសរុបចំនួន ៧០៤ ក្បាលដី សម្រេចចេញប័ណ្ណបានចំនួន៥៨០ក្បាលដី មិនទាន់ចេញប័ណ្ណបានចំនួន១២៣ក្បាលដី ។ ភូមិតាចេក ចុះប្រមូលទិន្នន័យបានសរុប ចំនួន ១២៧៧ ក្បាលដី សម្រេចចេញប័ណ្ណបានចំនួន ១១៩២ក្បាលដី មិនទាន់ចេញប័ ណ្ណបានចំនួន ៨៥ក្បាលដី ។

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ សេង ផល្លី

Tags: ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​សង្កាត់ស្រង៉ែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប ឈានដល់ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោង

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប ឈានដល់ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោង

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៥គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៥គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.