សហគមន៍រទេះគោព្រះដាក់ស្រុកបន្ទាយស្រី ចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំ
សហគមន៍រទេះគោខ្មែរព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន បានចាប់ផ្ដើមរៀបចំដំណើរការដឹកភ្ញៀវទេសចរឡើងវិញ ដើម្បីបន្តថែរក្សាប្រពៃណីវប្បធម៌យានជំនះខ្មែរមួយនេះ ឱ្យបានគង់វង្ស និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ដតាមតំបន់ជនបទ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំដោយសារជំងឺកូវីដ-១៩។ លោក មុត យសសា តំណាងសហគមន៍រទេះគោខ្មែរព្រះដាក់ បានឱ្យដឹងថា ការជិះរទេះគោខ្មែរកម្សាន្ដនេះ កំពុងពេញនិយម និងបានជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលឃុំព្រះដាក់ ជាតំបន់ទេសចរណ៍ដ៏មានសក្កានុពលបន្ទាប់ពីប្រាសាទអង្គរ។ ចំពោះការបើកដំណើរវិញនេះដែរ ...