អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំត្រួតពិនិត្យគម្រោងស្នើសុំជួសជុលទំនប់អាងទឹក០៧ភូមិ ស្ថិតនៅក្នុងសហគមន៍ឃុំអន្លង់សំណរ ស្រុកជីក្រែង
នៅព្រឹកថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យ គម្រោងស្នើសុំជួសជុលទំនប់អាងទឹក០៧ភូមិ ប្រវែងជាង ៥០០ម៉ែត្រ និងខ្នងលើប្រវែង ០៣ម៉ែត្រ ស្ថិតនៅក្នុងសហគមន៍ឃុំអន្លង់សំណរ ...