សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នាព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ជូនដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម អ្នកចែកចាយនិងបោះដុំ ព្រមទាំងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប ដើម្បីផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម និងស្វែងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុកអំពីដំណើរការនាំចេញទៀតផង។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ...