សហភាពអ៊ឺរ៉ុបផ្ដល់ថវិកា២លានអឺរ៉ូ សម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពនៅកម្ពុជា
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ប្រតិភូជាន់ខ្ពស់ចម្រុះ រួមមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងអង្គការ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ដែលហៅកាត់ថា យូនីសេហ្វ (UNICEF) ព្រមទាំងមានការទទួលស្វាគមន៍ពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានចុះទស្សនកិច្ច នៅវិទ្យាល័យសម្ដេចតេជោ ...