Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រាជរដ្ឋាភិបាលចាត់ទុក ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាគន្លឹះដ៏សំខាន់ លើកស្ទួយវិស័យទេសចរណ៍ជាតិ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន

ដោយ Pothe Thun
29/01/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រាជរដ្ឋាភិបាលចាត់ទុក ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាគន្លឹះដ៏សំខាន់ លើកស្ទួយវិស័យទេសចរណ៍ជាតិ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធដទៃ ត្រូវរួមគ្នាជួយទ្រទ្រង់វិស័យទេសចរណ៍ប្រភេទនេះ ទោះបីវិបត្តិជំងឺកូវីដ១៩ មិនទាន់ត្រូវបានបញ្ចប់ក្តី។

ខ្លឹមសារនេះត្រូវបានលើកឡើង ក្នុងពិធិបិទវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសាលសន្និសីទសុខា ក្រុងសៀមរាប រៀបចំដោក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ហៅកាត់ថា ក.គ.អ.អ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.គ.អ.អ. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន ក.គ.អ.អ បានលើកយកនូវលទ្ធផលនៃការពិភាក្សា ក្នុងវេទិកាលើកទី២នេះថា ការថយចុះបរិមាណផ្ទៃដី នៃតំបន់ការពារធម្មជាតិមួយចំនួន អាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ទេសភាពតំបន់អេកូទេសចរណ៍ ជាមួយនោះការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍មួយផ្នែក ពុំមានការទំនាក់ទំនង និងប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើនឡើយ ដូចជាករណីនៅតំបន់ខ្នងផ្សារ សហគមន៍ជីផាត និងអារ៉ែងជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ដថា អង្គវេទិកានេះ ក៏បានលើកឡើងអំពីលទ្ធភាពក្នុងការដាក់បញ្ចូលតំបន់អភិរក្ស និងតំបន់ព្រៃឈើមួយចំនួន ទៅក្នុងបញ្ជីអង្គការ UNESCO និងក្នុងបញ្ជីបត្រៀម ដែលមានស្រាប់ របស់ក្រសួងទេសចរណ៍ផងដែរ។ ទន្ទឹមនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទៅកាន់សហគមន៍ទេសចរណ៍ ពិសេសបណ្តាញផ្លូវតភ្ជាប់ ដើម្បីទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរ ទៅកាន់សហគមន៍ទាំងនោះ ត្រូវគិតពីគុណភាពជាជាងបរិមាណ និងទាមទារឲ្យភ្ញៀវទេសចរទៅតំបន់នោះ ប្រកបដោយការទទួលខុសត្រូវ សម្រាកបានយូរ និងចំណាយច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានអំពាវនាវដល់ សហគមន៍ទេសចរណ៍ទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីផ្ទៃក្នុង និងគ្រប់គ្រងតំបន់ទេសចរណ៍ ទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងកាលៈទេសៈនៃវិបិត្តកូវីដ-១៩នេះ ការបំផុសចលនាទេសចរណ៍ផ្ទៃក្នុង ជាការចាំបាច់បំផុត ហើយការងារនេះ គឺជាការជំរុញឲ្យមានការចរាចរណ៍សាច់ប្រាក់ចូលដល់សហគមន៍ តាមរយៈការដើរកម្សាន្តរបស់អ្នកទេសចរជាតិ។

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និងលោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: វិស័យ​ទេសចរណ៍​សហគមន៍​ទេសចរណ៍អេកូទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា

សម្ភារ:ប្រើប្រាស់ឬក៏ដាក់តាំងលម្អសម្រាប់វត្ថុអនុស្សាវរីយ៏ដូចជា បំពងត្នោត ទុយោ តយ ខ្លុយ ច្រម អង្រុត ឈ្នាង ត្រក ទ្រូ ដែលអ្នកភូមិព្រះដាកពួកគាត់បានធ្វើដោយដៃអំពីឫស្សី ជាមុខរបរតៗគ្នាមួយរបស់អ្នកភូមិព្រះដាកជាច្រើនគ្រួសារ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជនពិការខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជនពិការខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.