Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជនពិការខេត្តសៀមរាប

ដោយ Pothe Thun
01/02/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សាសកម្មភាពជនពិការដែរពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន តំណាងអង្គការជនពិការអន្តរជាតិ (HI) លោកលោកស្រី អនុប្រធាន សមាជិកសមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តជាច្រើនរូបទៀតផង។

បើតាមលោក ចឹក គឺមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានបញ្ជាក់ថា ក្រោមការដាក់ចេញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានផ្តោតជាសំខាន់ទៅលើ យុទ្ធសាស្រ្តគាំពារសង្គម សម្រាប់ជនក្រីក្រនិងជនងាយរងគ្រោះ គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍ ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពីការរួចមកហើយ ដែលច្បាប់នេះ គឺកំពុងធ្វើវិសោធនកម្មថ្មី ទាំងអស់នេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូន ជនមានពិការភាព និងគ្រួសារឲ្យមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការគោរពភាព ថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ ដោយលើកកម្ពស់ ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភ បំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និងដំណោះស្រាយ គ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្រ្តី ពិការ កុមារពិការ និងជនមានពិការភាពគ្រប់ប្រភេទផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ុង សម្បត្តិ មានប្រសាសន៏ថា ចំពោះបញ្ហាជនពិការភាពកន្លងទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមទាំង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ក៏បានជួយសម្រួលដល់បងប្អូនជនមានពិការភាពរបស់យើងដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ វាជាការពិតណាស់ យើងក៏បានទទួលស្គាល់ថា បញ្ហាប្រឈមដែលត្រូវដោះស្រាយចំពោះជនមានពិការភាព រួមមាន ការរស់នៅមានឱកាសតិចតួចក្នុង ការរកប្រាក់ចំណូល ការបាត់បង់ខូចខាតសរីរាង្គណាមួយ ឬសតិបញ្ញា បណ្តាលឱ្យមានការរំខានដល់ ជីវភាពរស់នៅ ឬសកម្មភាពនានាប្រចាំថ្ងៃ ដូចជាជនមានពិការភាពរាងកាយ ពិការភាពភ្នែក ពិការភាពក្នុងការស្តាប់ ពិការភាពសតិបញ្ញា និងប្រភេទពិការភាពផ្សេងៗទៀត ដែលនាំឱ្យមានលក្ខណៈមិនប្រក្រតី។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនបន្តបន្ទាប់ ដូចជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ុង សម្បត្តិ បានសម្តែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងអង្គការជនពិការអន្តរជាតិ (HI) លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងអង្គការដៃគូរនានា ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ជនមានពិការភាពកន្លងមកអស់រយ:ពេលជាច្រើនឆ្នាំ៕

អត្ថបទ និងរូបភាព៖ ស៊ាន សុផាត

Tags: សកម្មភាពជនពិការអង្គការជនពិការអន្តរជាតិ (HI)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកស្រីស្នំ សម្ពោធស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត

អាជ្ញាធរស្រុកស្រីស្នំ សម្ពោធស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.