Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

សម្ភារ:ប្រើប្រាស់ឬក៏ដាក់តាំងលម្អសម្រាប់វត្ថុអនុស្សាវរីយ៏ដូចជា បំពងត្នោត ទុយោ តយ ខ្លុយ ច្រម អង្រុត ឈ្នាង ត្រក ទ្រូ ដែលអ្នកភូមិព្រះដាកពួកគាត់បានធ្វើដោយដៃអំពីឫស្សី ជាមុខរបរតៗគ្នាមួយរបស់អ្នកភូមិព្រះដាកជាច្រើនគ្រួសារ

ដោយ Pothe Thun
30/01/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កសិករម្នាក់រស់នៅក្នុងភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺលោក អុំ តាំង ឌិ អាយុ៥៤ ឆ្នាំ មានកូន ៧នាក់ ក្នុងគ្រួសារ បច្ចុប្បន្ននៅតែកូន ៣នាក់ប៉ុណ្ណោះ រីឯកូន ៤នាក់ទៀតមានប្តីមានប្រពន្ធបែកអស់ហើយ បានប្រកបមុខរបរធ្វើបំពងត្នោត ទុយោ តយ ខ្លុយ ច្រម សម្រាប់លក់ឲ្យភ្ញៀវ ក៏ដូចជាម៉ូយនៅក្នុងខេត្តជារៀងរាលឆ្នាំកន្លងមក ពីមុនមានអ្នកធ្វើច្រើនដែរនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្តែមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញថា នៅភូមិព្រះដាកសល់ប្រមាណជា៦ គ្រួសារ ប៉ុណ្ណោះ ដែលកំពុងបន្តប្រកបមុខរបរប្រពៃណីមួយនេះ។

លោក អុំ តាំង ឌិ អាយុ៥៤ ឆ្នាំ រស់នៅភូមិខាងលើ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា សម្រាប់អាជីវកម្មលក្ខណ:គ្រួសារ គឺលោកបានប្រកបមុខរបរធ្វើសម្ភារ:ទាំងនេះអស់រយៈពេលជាង៤០ ឆ្នាំមកហើយ។ លោក អុំ វ័យ ៥៤ឆ្នាំរូបនេះ បានទិញឫស្សី និងសម្ភារ:ប្រើប្រាស់ពីគេ ដើម្បីយកមកធ្វើជាបំពងទឹកត្នោត ទុយោ តយ ខ្លុយ ច្រម ជាដើម។ អុំប្រុស បានបង្ហាញថា ក្នុងមួយថ្ងៃៗ ពីនាក់ប្តីប្រពន្ធពួកគាត់អាចធ្វើបំពងទឹកត្នោតបានចំនួន ១៥ បំពង ហើយបោះដុំយើងលក់បាន១ ត្រឹមតែ ៤៥០០រៀល តយ យើងធ្វើបានរហូតដល់២០-៣០ ឯណោះ ហើយយើងលក់បាន១ តែ២០០០រៀល ទុយោឬស្សី ១ តម្លៃ ១០០០រៀល ខ្លុយ១ តម្លៃ៣០០០រៀល ចំពោះសម្ភារ:ប្រើប្រាស់ ឬក៏ដាក់តាំងលម្អជាវត្ថុអនុស្សាវរីយ៏ទាំងនេះ ភាគច្រើនគឺម៉ូយមកយកទៅលក់បន្ត ឬក៏ភ្ញៀវទិញយកទៅដាក់តាំងលម្អតាមហាង ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារផងដែរ។

លោក អុំ បានបន្តទៀតថា ការប្រកបមុខរបរធ្វើបំពងទឹកត្នោត ទុយោ តយ ខ្លុយ ច្រម ក៏ដូចជាការលក់ដូរនេះ កាលពីមុនដែលមិនទាន់មានជម្ងឺកូវិដ.១៩ កើតឡើង នៅមានភ្ញៀវនៅឡើយ យើងអាចលក់បានចាប់ពី ២០ម៉ឺនរៀលឡើងទៅក្នុងមួយខែៗ នៅពេលខ្លះក៏បានយ៉ាងហោចណាស់ក៏ ១៥ម៉ឺនរៀលដែរ ហើយរបស់របរយើងធ្វើមិនទាន់ឲ្យគេផង តែឥឡូវយើងលក់មិនដាច់ដូចពេលមុនទេ ពេលខ្លះក៏លក់បានលុយទិញម្ហូប ពេលខ្លះក៏អត់ ក្រុមគ្រូសាររបស់លោក គឺសង្ឃឹមទៅលើមុខរបរមួយនេះតែប៉ុណ្ណោះ ពីព្រោះលោក អុំ គ្មានដីស្រែចំការធ្វើនឹងគេឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ជាមួយគ្នានេះ អាជ្ញាធរភូមិឃុំព្រះដាក ក៏បានយកចិត្តទុកដាក់ជួយសម្រាលនៅជិវភាពនៃការរស់នៅប្រចាំថ្ងៃ ដោយជួយរកស្រែអ្នកស្រុកដែលគេធ្វើតែស្រូវនៅរដូវវស្សារួចមក អាជ្ញាធរភូមិក៏ជួយជ្រេឲ្យទៅក្រុមគ្រួសារគាត់ធ្វើស្រូវរដូវប្រាំងបន្តបណ្តោះអាសន្ន ដើម្បីបានផលយកមកផ្គត់ផ្គង់ក្រុមគ្រួសារ ស្រែប្រាំងនោះ ក្បាល ១០ ម៉ែត្រ បណ្តោយ២០០ ម៉ែត្រ ហើយអាចទទួលផលស្រួវបានក្នុងមួយរដូវៗ ប្រមាណជាង១តោន តែឆ្នាំខ្លះក៏មិនបានផល ឆ្នាំខ្លះទៀតក៏បានដែរ អត់ទៀងទេ៕

អត្ថបទនិងរូបភាព: ស៊ាន សុផាត

Tags: មុខរបរធ្វើបំពងត្នោតស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជនពិការខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បើកវគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សកម្មភាពជនពិការខេត្តសៀមរាប

អាជ្ញាធរស្រុកស្រីស្នំ សម្ពោធស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត

អាជ្ញាធរស្រុកស្រីស្នំ សម្ពោធស្ថានីយផលិតទឹកពិសារសុវត្ថិភាពសហគមន៍ស្លែងតាវេត

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍កម្មវិធីទេសចរណ៍បោះតង់ ដែលជាទេសចរណ៍ កំពុងពេញនិយម នៃយុវវ័យ និងវ័យកណ្តាល 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.