មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាបអះអាងថា សាច់ជ្រូកដែលនាំចេញពីសត្តឃាតដ្ឋានក្នុងខេត្តសៀមរាបយកទៅដាក់លក់នៅលើទីផ្សារគឺមានសុវត្ថិភាពទាំងអស់
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជា បានសម្តែងការព្រួយបារម្ភក្នុងការបរិភោគសាច់ជ្រូក ដោយអ្នកខ្លះមិនហ៊ានទទួលទានសាច់ជ្រូកផងដែរ ប៉ុន្តែសាច់ជ្រូកដែលនាំចេញពីសត្តឃាតដ្ឋានយកទៅដាក់លក់នៅលើទីផ្សារក្នុងខេត្តសៀមរាប គឺគ្មានមេរោគឆ្លងទេ ដូច្នេះប្រជាពលរដ្ឋអាចបរិភោគបានដោយមានសុវត្ថិភាព ។ លោក ព្រំ ...