ស៊ីម៉ាក់ យកកាំភ្លើងប្រមាណ២ម៉ឺនដើមច្នៃជារូបសំណាកផ្សេងៗដាក់តាំងនៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន នៅខេត្ដសៀមរាប
កាំភ្លើងខូចគុណភាព ប្រមាណ២ម៉ឺនដើម ត្រូវបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) កែឆ្នៃធ្វើជារូបសំណាក និងវត្ថុផ្សេងៗ ដូចរូបសត្វដំរី ដើមឈើ រថក្រោះ ផែនទី នាឡិកា កៅអី ជាដើម ដើម្បីឱ្យយុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីអតីតកាលរបស់ប្រទេសកម្ពុជា ដែលបានជួបសោកនាកម្មនៅក្នុងសម័យសង្គ្រាមកន្លងមក។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ...