អគារសិក្សា៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ក្នុងសាលាបឋមសិក្សាខ្នារ ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
អគារសិក្សាចំនួន៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងសាលាបឋមសិក្សាខ្នារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប ដោយមានការចូលរួមពី លោកស្រី ម៉មនី ...


